Salah៖ ​ខ្ញុំ​មាន​គោល​បំណង​ធំ ​ក្នុង​ការ​នៅ Liverpool ​យូរ​ឆ្នាំ​ទៀត

កីឡាករ​ Salah ​​បាន​បញ្ជាក់​ថា​ខ្លួន​មាន​គម្រោង​ក្នុង​ការ​លេង​ឱ្យ Liverpool ​យូរ​​ឆ្នាំ​ទៀត ​ដើម្បី​ដក​ស្រង់​បទ​ពិសោធ​ជាមួយ​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ។

ខ្សែ​ប្រយុទ្ធ​ខាង​លើ ​បាន​ទទួល​ពាន​រង្វាន់ Player of the Season ​និង​ Player’s Player award  ​កាល​ពី​យប់មិញ​នេះ។ ​ក្នុង​ឱកាស​នោះ​ដែរ ​កីឡាករ​អេហ្សីប​បាន​និយាយ​ថា​ខ្លួន​សប្បាយ​ចិត្ត​ក្នុង​រដូវកាល​ដំបូង​ជាមួយ​ក្រុម Liverpool ។ រូបគេ​មាន​គម្រោង​នៅ​ជាមួយ​ក្រុម​នេះ​យូរ​ឆ្នាំ​ទៀត ដើម្បី​សម្រេច​បំណង​លើក​ពាន​ជាមួយ​ក្រុម​ហង្ស​ក្រហម ​ក៏​ដូចជា​សិក្សា​ឱ្យ​បាន​ច្រើន​ពី​លោក Klopp ។

Salah ​ទើប​តែ​ចូល​លេង​ឱ្យ​ក្រុម​ហង្ស​ក្រហម​រដូវ​កាល​នេះ​ទេ ប៉ុន្តែ​រូបគេ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម។ អ្វី​ដែល​ពិសេស​ទៀត​នោះ ​អតីត​កីឡាករ Chelsea ​រូប​នេះ ​រក​បាន​៤៣​គ្រាប់​ហើយ​គិត​គ្រប់​ប្រកួត​ទាំង​អស់​ឱ្យ Liverpool ​ហើយ​ថែម​ទាំង​ជួយ​ក្រុម​នេះ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ថែម​ទៀត​ផង៕

ប្រភព៖ Daily Mail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT