យល់ស្របទេ? Redknapp ថា ៖ De Bruyne ‘ល្អជាង Gerrard, Lampard, Silva និង Toure’

Jamie Redknapp បានប្រសិទ្ធនាម Kevin De Bruyne ថាជាខ្សែរបម្រើល្អបំផុតក្នុងប្រវត្តិសាស្ត្រ Premier League បន្ទាប់ពីគ្រាប់បាល់ដ៏អស្ចារ្យរបស់គាត់បានជួយ Man City ឈ្នះ 4-0 លើ Brighton ។តារាឆ្នើមសញ្ជាតិបែលហ្ស៊ិករូបនេះបានរកគ្រាប់បាល់នាំមុខនៅនាទីទី 17 ដើម្បីផ្តល់ឱ្យក្រុមរបស់លោក Pep Guardiola នាំមុខនៅកីឡដ្ឋាន Amex។ Redknapp បានប្រៀបធៀបការតែតបាល់បញ្ចូលទីមួយនេះទៅនឹងគ្រាប់បាល់ដ៏ល្បីរបស់ Robin van Persie សម្រាប់ហូឡង់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2010 ទល់នឹងក្រុមអេស្ប៉ាញ។

អ្នកវិភាគរបស់ទូរទស្សន៍ Sky Sports រូបនេះជឿជាក់ថាសមត្ថភាពរបស់កីឡាករសញ្ជាតិបែលហ្ស៊ិកក្នុងការធ្វើអ្វីៗដែល ‘លើសពីអ្វីដែលពិភពលោកមាន’ លើកគាត់ឱ្យក្លាយជាខ្សែបម្រើល្អបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ។

Redknapp បាននិយាយថា ៖

“យើងបានឃើញកីឡាករដ៏អស្ចារ្យមួយចំនួនដូចជា [Steven] Gerrard, [Frank] Lampard, David Silva, Yaya Toure ប៉ុន្ដែ Kevin de Bruyne ជាខ្សែបម្រើប្រយុទ្ធដែលមិនគួរឱ្យជឿ គាត់គឺជាកីឡាករកំពូលសម្រាប់ខ្ញុំ។”

 

ប្រភព: បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT