Erik ten Hag ស្ថិតក្នុងបញ្ជីមាសរបស់ Bayern Munich សម្រាប់ជំនួស Thomas Tuchel

គ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងបញ្ជីសម្រាំងរបស់ Bayern Munich ដើម្បីជំនួសកន្លែងលោក Thomas Tuchel ។រឿងនេះកើតឡើងបន្ទាប់ពីក្លឹបយក្ស Bundesliga ត្រូវបានបដិសេធដោយអតីតគ្រូបង្វឹក Man United ដូចគ្នាគឺ លោក Ralf Rangnick ដែលបានប្តេជ្ញាអនាគតរបស់គាត់ជាមួយនឹងក្រុមជម្រើសជាតិអូទ្រីស។ ជាមួយនឹងការចាកចេញពីក្លឹបរបស់ Tuchel នៅចុងបញ្ចប់នៃរដូវកាលនេះ មានពាក្យចចាមអារ៉ាមជាច្រើនជុំវិញការជំនួសកន្លែងដែលមានភាពទំនួលខុសត្រូវខ្ពស់របស់គាត់។ ពេលនេះ Sky Sports បានរាយការណ៍ថាការស្វែងរកអ្នកជំនួស Tuchel របស់ Bayern Munich បាននាំពួកគេទៅរកអ្នកចាត់ការ Man Utd ។ Ten Hag មានពាក្យចចាមអារ៉ាមយ៉ាងខ្លាំងថានឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ ដោយមេថ្មី Manu លោក Sir Jim Ratcliffe ទំនងជាចង់ធ្វើការផ្លាស់ប្តូរ។
សារព័ត៌មាន Sky Sports News សរសេរថា Bayern Munich បានទាក់ទងជាមួយភ្នាក់ងាររបស់ Ten Hag គឺលោក Kees Vos ដើម្បីមើលថាតើគាត់នឹងបើកចំហចំពោះការផ្លាស់ប្តូរនេះឬយ៉ាងណា។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បន្តបញ្ជាក់ថា មិនមានការចរចាជាផ្លូវការណាមួយត្រូវបានធ្វើឡើងទេ ប៉ុន្តែបុរសជនជាតិហូឡង់រូបនេះក៏បង្ហាញពីចំណាប់អារម្មណ៍ផងដែរ។ ចំពោះរឿងនេះត្រូវបានគេជឿផងដែរថា Ten Hag បានប្រាប់អ្នកគាំទ្ររបស់គាត់ថាការផ្តោតអារម្មណ៍តែមួយគត់របស់គាត់គឺនៅលើការងារនៅក្នុងដៃនៅក្នុងប្រទេសអង់គ្លេសជាមួយនឹងក្រុមរបស់គាត់នៅវគ្គផ្តាច់ព្រ័ត្រ FA Cup ។ Sky Sports បន្តបញ្ជាក់ថា Bayern ចាប់អារម្មណ៍លើការងាររបស់គាត់តាំងពីនៅ Ajax និងរដូវកាលដំបូងរបស់គាត់នៅ Old Trafford មកម្ល៉េះ។

ត្រលប់ទៅកាន់ឆ្នាំ ២០១៣ វិញបន្ដិច Ten Hag ក៏ធ្លាប់ធ្វើការជាមួយក្លឹបយក្ស Bundesliga ផងដែរ ដែលគាត់កាលនោះបានចំណាយពេល ៣ឆ្នាំក្នុងការបង្វឹកក្រុមទីពីររបស់ពួកគេ។ កំឡុងពេលដែលគាត់នៅជាមួយ Bayern Munich II លោក Ten Hag បានដឹកនាំពួកគេទៅឡើងទៅកាន់ Regionalliga Bayern។

គួរបញ្ជាក់ផងដែរថា ក្រុមរបស់លោក Tuchel សង្ឃឹមថានឹងអាចឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីបរាជ័យក្នុងការឈ្នះពានរង្វាន់ Bundesliga នៅរដូវកាលនេះ។

ប្រភព ៖ Sky Sports News

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT