ទំនាក់ទំនងរបស់ Xavi Hernandez និង Vitor Roque កាន់តែយ៉ាប់យ៉ឺន

Vitor Roque អាចនឹងចាកចេញពី Barcelona នៅរដូវក្តៅនេះ ខណៈដែលទំនាក់ទំនងរបស់គាត់ជាមួយ Xavi Hernandez នៅតែបន្តមានអារម្មណ៍តានតឹង។ខ្សែប្រយុទ្ធប្រេស៊ីលរីករាយនឹងការចាប់ផ្តើមដ៏អស្ចារ្យនៅ Barcelona ខណៈដែលការមកដល់របស់គាត់នៅ Catalonia ត្រូវបានត្រូវបានធ្វើឡើងកាលពីទីផ្សារដោះដូរកីឡាករក្នុងខែមករាកន្លងមក។ ទោះបីជាយ៉ាងណាក៏ដោយ នាទីលេងរបស់គាត់បានកាត់បន្ថយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែ Xavi ជ្រើសរើសមិនប្រើគាត់នៅក្នុងការប្រកួតសំខាន់ៗរបស់ Barcelona។ Xavi បានសារភាពរួចហើយថាគាត់មិនប្រាកដក្នុងចិត្តថាតើត្រូវពិចារណាលើការចាកចេញដោយដាក់កីឡាកររូបនេះឱ្យខ្ចីជើងសម្រាប់រដូវកាលក្រោយជាមួយនឹងការសម្រេចចិត្តដែលរំពឹងទុកនៅក្នុងខែមិថុនាខាងមុខ។ Xavi មានទំនុកចិត្តថា Vitor Roque មានកន្លែងឈរជើងរយៈពេលវែងជាមួយ Barcelona ប៉ុន្តែកាសម្រាលសម្ពាធអាចជាជម្រើសដ៏ល្អបំផុតសម្រាប់អោយគាត់ទៅក្លឹបផ្សេងដើម្បីមាននាទីលេងក្នុងយុទ្ធនាការ ២០២៤/២០២៥ ។ នេះបើតាមការឆ្លើយរបស់ Xavi ទៅកាន់កាសែត Mundo Deportivo ។

Manchester United ក្លិបយក្សនៅ Premier League ស្ថិតក្នុងចំណោមភាគីដែលកំពុងពិចារណាលើការដេញថ្លៃខ្ចីជើង ឬជាការផ្លាស់ប្តូរណាមួយនាំយកកីឡាករវ័យក្មេងរូបនេះចូលមក Old Trafford។

ប្រភព Mundo Deportivo

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT