Liverpool និង Jurgen Klopp ធ្លាប់មិនយល់ស្របលើការចុះហត្ថលេខាលើ Darwin Nunez 85 លានផោន

ក្រុម​អ្នកសង្កេតកីឡាកររបស់ Liverpool ចង់​ចុះ​ហត្ថលេខា​លើ​តារា Premier League ផ្សេង​ម្នាក់ទៀតមុន Darwin Nunez កាល​ពី​ពីរ​ឆ្នាំ​មុន។Darwin Nunez បានចូលរួមជាមួយ Liverpool កាលពីរដូវក្តៅឆ្នាំ 2022 ពីBenfica ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 85 លានផោន។ កីឡាករសញ្ជាតិអ៊ុយរូហ្កាយរូបនេះបានស៊ុតបាល់បញ្ចូលទីបាន 33គ្រាប់ក្នុងការបង្ហាញខ្លួន 92 លើកជាមួយហង្សក្រហម។ ប៉ុន្ដែមកដល់ពេលនេះ ត្រូវបានអ្នកគាំទ្ររិះគន់ចំពោះការបញ្ចប់ទីរបស់គាត់ក្នុងរយៈពេលថ្មីៗនេះ ក្នុងការបង្ហាញខ្លួនម្តងទៀតកាលពីថ្ងៃពុធដោយចាញ់ក្រុមEverton 2-0 នៅក្នុងផ្ទះខ្លួនឯង។យោងតាមកាសែត The Times ក្រុមអ្នកសង្កេតកីឡាកររបស់ Liverpool មិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Nunez ឡើយនៅពេលគាត់ចូលរួមជាមួយក្លឹប ហើយលោក Jurgen Klopp ក៏ធ្លាប់បានណែនាំបញ្ចុះបញ្ចូលក្លឹបឱ្យផ្លាស់ប្តូរជំនួសឱ្យ Christopher Nkunku របស់ Chelsea ផងដែរ។

 

ប្រភព កាសែត The Times

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT