Marco Reus និងតារាឆ្នើម៥រូបទៀតគេរំពឹងថានឹងអាចតាម Lionel Messi ទៅ MLS នៅរដូវក្តៅនេះ

Marco Reus នឹងបញ្ចប់រយៈពេល ១២ឆ្នាំរបស់គាត់ជាមួយ Borussia Dortmund នៅរដូវក្តៅនេះ ដែលជំរុញឱ្យមានការពិភាក្សាអំពីការផ្លាស់ប្តូរទៅកាន់ Major League Soccer។Reus និងក្លឹបបានព្រមព្រៀងគ្នារួចរាល់ហើយដើម្បីចែកផ្លូវគ្នានៅចុងរដូវកាលនេះប៉ុន្តែគាត់សង្ឃឹមថានឹងបញ្ចប់ទៅដោយភាពខ្លាំងបំផុតជាមួយនឹងក្លឹបត្រឹមតែ ៩០នាទីប៉ុណ្ណោះក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Wembley ។ Reus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖

“ខ្ញុំពិតជាមានអំណរគុណ និងមោទនភាពយ៉ាងខ្លាំងចំពោះពេលវេលាដ៏ពិសេសនេះនៅក្លឹប Borussia Dortmund របស់ខ្ញុំ។ ខ្ញុំបានចំណាយពេលជាងពាក់កណ្តាលនៃជីវិតរបស់ខ្ញុំនៅក្លឹបនេះ ហើយរីករាយជារៀងរាល់ថ្ងៃ ទោះបីជាមានពេលវេលាដ៏លំបាកខ្លះក៏ពិតមែន។ ខ្ញុំដឹងរួចហើយថាខ្ញុំនឹងពិបាកនិយាយលានៅចុងបញ្ចប់នៃរដូវកាលនេះ”។

Marco Reus កំពុងស្ថិតនៅលើទីផ្សារបើកចំហដោយគ្មានជាប់កុងត្រាជាមួយក្លឹបណាឡើយនៅរដូវក្តៅខាងមុខនេះ កេរ្ត៍ឈ្មោះ និងបទពិសោធន៍របស់គាត់ធ្វើឱ្យគាត់ក្លាយជាបេក្ខជនដ៏សំខាន់សម្រាប់ការផ្លាស់ទៅសហរដ្ឋអាមេរិក។ គាត់នឹងដើរតាមគន្លងរបស់ Bastian Schweinsteiger ដែលជាជនជាតិអាឡឺម៉ង់លំដាប់កំពូលចុងក្រោយដែលផ្លាស់ទៅលេង MSL។ មិនត្រឹមតែ Reus ទេដែលនឹងទៅលេង MSL ជាមួយ Messi ក្នុងនោះមានកីឡាករល្បីឈ្មោះ ៥រូបទៀតក៏រំពឹងថាពួកគេនឹងទៅលេងនៅទឹកដីអាមេរិកផងដែរមានដូចជា៖

Luka Modric របស់ Real Madrid

Raphael Varane របស់ Manchester United

Tiago Alcantara របស់ Liverpool

Sergio Ramos របស់ Sevilla

Antony Martial របស់ Manchester United

ប្រភព បរទេស

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT