គ្រូបង្វឹក Feyenoord លោក Arne Slot បានបញ្ជាក់ពីបំណងរបស់គាត់ក្នុងការជំនួស Klopp នៅ Anfield!

Arne Slot និយាយថាគាត់មានទំនុកចិត្តថា Liverpool និង Feyenoord នឹងឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់គាត់ដើម្បីក្លាយជាគ្រូបង្វឹកថ្មីនៅ Anfield នៅរដូវកាលក្រោយ។គ្រូបង្វឹកសញ្ជាតិហូឡង់ដែលបានឈ្នះពានរង្វាន់ KNVB Cup កាលពីចុងសប្តាហ៍មុន និងបានដឹកនាំ Feyenoord លើកពានលីគកាលពីរដូវកាលមុននោះ បានលេចចេញជាបេក្ខភាពដែល Liverpool ពេញចិត្តក្នុងការចូលកាន់តំណែងជំនូសអ្នកចាត់ការទូទៅ Jurgen Klopp។

សំណើរដំបូងត្រូវបានច្រានចោល ប៉ុន្តែហង្សក្រហមរំពឹងថានឹងបិទកិច្ចព្រមព្រៀងឆាប់ៗនេះ។ ហើយ Slot ក៏បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍មុនពេលការប្រកួតរវាង Feyenoord និង Go Ahead Eagles ថា៖ 

“ក្លឹបកំពុងចរចា ខ្ញុំ​កំពុង​រង់ចាំ​មើល​ថា​តើ​នឹង​មាន​អ្វី​កើតឡើងបន្ទាប់ពីចចាររួច។

“វាមិនមែនជារឿងអាថ៌កំបាំងទេដែលខ្ញុំចង់ទៅ Liverpool។ ឥឡូវនេះខ្ញុំកំពុងរង់ចាំក្លឹបឈានដល់កិច្ចព្រមព្រៀង។ ខ្ញុំ​មាន​ទំនុក​ចិត្ត​គ្រប់​យ៉ាង​ចំពោះ​រឿង​នោះ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT