តើ Leverkusen មានវាសនាអាចឈ្នះពានមាសដូច Arsenal ដែរឬទេ?

គ្រាន់តែលឺពាក្យថាពានមាស ច្បាស់ណាស់គ្រប់គ្នាប្រាកដជានឹកដល់ឈ្មោះក្រុម Arsenal មុនគេ។គួររំលឹកផងដែរថាកាលពីរដូវកាល 2003-2004 Arsenal បាន​ក្លាយជាម្ចាស់ឯក Premier League ដោយ​មិន​ស្គាល់​ពាក្យថាចាញ់។ មិនខុសទេ គឺមិនដែល​ចាញ់​សោះ ឈ្នះ​២៦ ស្មើ​១២ គ្រានោះដែរសហព័ន្ធបាល់ទាត់អង់គ្លេស បាន​សម្រេចផ្តល់​ពាន​រង្វាន់​ពិសេស​មួយ​ដល់​ក្រុម Arsenal គឺ​ពាន​រង្វាន់ Barclays Premier League Champions Trophy ធ្វើពីមាស។ ដែលមានតែគត់នៅអង់គ្លេសគ្មាន២ទេក្រៅពីក្លឹបដែលមានទីតាំងនៅទីក្រុងឡុងដ៏មួយនេះ។

ចុះលីគផ្សេងក្រៅពី English Premier League មានពានមាសនេះដែរ ?

ក្រឡេកមកមើលលីគអាឡឺម៉ង់ Bundesliga វិញពេលនេះក្លឹប Leverkusenកំពុងតែធ្វើបានល្អដោយមិនទាន់ស្គាល់ចាញ់ឡើយមិនមែនតែក្នុងលីគប៉ុណ្ណោះទេ ពោលគឺមិនទាន់ស្គាល់ចាញ់សោះគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។ Leverkusen បានក្លាយជាម្ចាស់ជើងឯក Bundesliga 2023-24 រួចទៅហើយតាំងពី៥ប្រកួតមុនបញ្ចប់រដូវកាលមកម្ល៉េះ ប៉ុន្ដែអ្វីដែលអ្នកគាំទ្ររង់ចាំមើលនោះ ថាតើក្លឹបដែលដឹកនាំដោយ Xabi Alonso អាចឈ្នះគ្រប់ការប្រកួតទាំងអស់ដោយមិនស្គាល់ពាក្យថាចាញ់ នឹងអាចមានវាសនាលើកពានមាសដូច Arsenal បានទេ ? ខណៈដែល នៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះ។

៤ប្រកួតរបស់ Leverkusen ដែលនៅសល់

Leverkusen vs Stuggart

– Eintracht Frankfurt vs Leverkusen

– Bochum vs Leverkusen

Leverkusen vs Augsburg

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT