តោះ! មកមើលចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១០ ដែលចេញដោយ GOAL ចំពោះបេក្ខភាព Ballon d’Or 2022 ទាំងអស់គ្នា!!

GOAL បានតាមដាន និងកត់ត្រាចំណាំយ៉ាងយកចិត្តទុកដាក់ចំពោះសមិទ្ធផលរបស់កីឡាករនីមួយៗ ក្នុងការប្រណាំងប្រជែងពានរង្វាន់បុគ្គលដ៏ល្អបំផុតមួយនេះ ហើយខាងក្រោមនេះគីជាចំណាត់ថ្នាក់ចុងក្រោយដែលចេញដោយ GOAL ទៅលើបេក្ខភាព៣០រូបដែលចេញដោយស្ថាប័នកាសែតបារាំងនាពេលថ្មីៗនេះ៖

លេខ១០.​ Phil Foden (Manchester City)

ក្នុងឆ្នាំ ២០២១-២២: ១៤គ្រាប់, ១៥បញ្ជូនបាល់ និងឈ្នះជើងឯក Premier League

លេខ៩. Thibaut Courtois (Real Madrid)

ក្នុងឆ្នាំ ២០២១-២២: រក្សាសំណាញ់ទី ២៣ដង និងឈ្នះជើងឯក Champions League, La Liga និង Supercopa de Espana

លេខ៨.​ Kevin De Bruyne (Manchester City)

ក្នុងឆ្នាំ ២០២១-២២:​ ២១គ្រាប់, ១៨បញ្ជូនបាល់ និងឈ្នះជើងឯក Premier League

លេខ៧.​ Luka Modric (Real Madrid)

ក្នុងឆ្នាំ ២០២១-២២:​ ៧គ្រាប់, ១៤បញ្ជូនបាល់ និងឈ្នះជើងឯក Champions League, La Liga និង Supercopa de Espana

លេខ៦.​ Vinicius Junior (Real Madrid)

ក្នុងឆ្នាំ ២០២១-២២:​ ២២គ្រាប់, ១៩បញ្ជូនបាល់ និងឈ្នះជើងឯក Champions League, La Liga និង Supercopa de Espana

លេខ៥. Kylian Mbappe (Paris Saint-Germain)

ក្នុងឆ្នាំ ២០២១-២២:​ ៤៩គ្រាប់, ៣១បញ្ជូនបាល់ និងឈ្នះជើងឯក Ligue 1 និង UEFA Nations League

លេខ៤. Robert Lewandowski (Bayern Munich)

ក្នុងឆ្នាំ ២០២១-២២:​ ៥៧គ្រាប់, ១២បញ្ជូនបាល់ និងឈ្នះជើងឯក Bundesliga និង DFL-Supercup

លេខ៣. Mohamed Salah (Liverpool)

ក្នុងឆ្នាំ ២០២១-២២:​ ៣៣គ្រាប់, ១៩បញ្ជូនបាល់ និងឈ្នះជើងឯក FA Cup និង Carabao Cup

លេខ២. Sadio Mane (Liverpool)

ក្នុងឆ្នាំ ២០២១-២២:​ ៣៣គ្រាប់, ៥បញ្ជូនបាល់ និងឈ្នះជើងឯក Africa Cup of Nations, FA Cup និង Carabao Cup

លេខ១. Karim Benzema (Real Madrid)

ក្នុងឆ្នាំ ២០២១-២២:៤៨គ្រាប់, ១៥បញ្ជូនបាល់ និងឈ្នះជើងឯក Champions League, La Liga, UEFA Nations League និង Supercopa de Espana

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT