ម្ចាស់ស្បែកជើងមាស Premier League អត់ជាប់ Top3 នៅ UEFA ទេ

ម្ចាស់ស្បែកជើងមាសនៅក្របខណ្ឌ English Premier League គឺខ្សែប្រយុទ្ធ Mohamed Salah មិនជាប់ក្នុងបញ្ជី Top3 កីឡាករល្អបំផុតប្រចាំរដូវកាលនៅ UEFA នោះទេ។

Salah មានចំណែកជួយក្រុម Liverpool ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដែរ ប៉ុន្តែរូបគេមិនស្ថិតក្នុងបញ្ជីនៃកីឡាករល្អបំផុតទាំង៣នាក់នោះទេ។ ដោយឡែកខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City ឯណោះបែរជាមានឈ្មោះក្នុងបញ្ជីទៅវិញ។ យ៉ាងណានេះជាការបោះឆ្នោតដោយអ្នកកាសែតនិងគ្រូបង្វឹកដោយមានការដាក់ពិន្ទុផងដែរ។

រំលឹកថានៅរដូវកាលមុន Salah| រកបាន២៣គ្រាប់នៅ Premier League និងក្លាយជាម្ចាស់ស្បែកជើងមាសនៃពានរង្វាន់នេះផងដែរ ជាមួយខ្សែប្រយុទ្ធ Son Heung-min របស់ក្រុម Spurs ។ តែដោយសារបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រទំនងជាហេតុផលធំដែលធ្វើឱ្យគេមិនអាចជាប់ក្នុង Top3 នៃពាន UEFA បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT