តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ Emmanuel FT។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
Emmanuel FT ជាក្រុមមានមូលដ្ឋានស្ថិតក្នងខេត្តកំពង់ស្ពឺ បង្កើតឡើងរយៈ ៦ ឆ្នាំមកហើយ និងមានសមាជិកសរុប ២០ នាក់។ តំណាងក្រុម លោក ផុន មករា បានលើកឡើងយ៉ាងដូច្នោះថា៖
ខ្ញុំចង់ឲ្យយុវជនរបស់យេីង ចូលរួមលេងកីឡាអោយបានច្រេីន ហើយប្រកាន់ខ្ជាប់ការលេងកីឡាដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន រួចចំពោះឆន្ទៈក្រុមខ្ញុំពេលទៅមុខ គឺចង់អភិវឌ្ឍខ្លួនបន្ថែម ដើម្បីអាចទទួលបានឱកាសប្រកួតពានរង្វាន់ណាមួយនៅពេលអនាគត។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
តំណាងឲ្យក្រុមទាំងមូល ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់ជាសំលៀកបំពាក់ដល់ក្រុមរបស់ខ្ញុំ និងសូមជូនពរដល់ក្រុមការងារទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច គ្រប់ទិសទី៕