តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម Friendship FC។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
Friendship FC ជាក្រុមស្ថិតនៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមបង្កើតឡើងបាន ៤ ឆ្នាំ សរុបសមាជិក ២០ នាក់ ហើយត្រូវបានតំណាងក្រុមលោក ភារ៉ា បានលើកឡើង៖
បាល់ទាត់មានសារៈសំខាន់ណាស់ សម្រាប់សុខភាព រាយកាយមាំមួន បង្កើតមិត្តភាព សាមគ្គីភាព ក៏ជួយឲ្យយុវជនជៀសឆ្ងាយពីការសេពគ្រឿងញៀន ដោយឡែកចំពោះឆន្ទៈក្រុមយើងទៅមុខ គឺចង់អភិវឌ្ឍសមត្ថភាពក្រុមឲ្យកាន់តែខ្លាំងឡើង ដើម្បីអាចចូលរួមប្រកួតថ្នាក់ខេត្ត រួចក៏ជាគំរូដល់ក្មេងៗជំនាន់ក្រោយផងដែរ។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ជាចុងក្រោយពួកយេីងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភអាវដ៏ស្រស់ស្អាតនេះមកកាន់ក្រុមពួកខ្ញុំ សូមជូនពរក្រុមការងារទាំងអស់ឱ្យកាន់តែរីកចម្រើន និងមានអតិថិជនច្រើនឡើងបន្ថែមទៀត៕