តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម យុវជនសាមគ្គីឧត្តុង្គ។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
យុវជនសាមគ្គីឧត្តុង្គ ជាក្រុមស្ថិតនៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមបង្កើតឡើងបាន ២ ឆ្នាំ សរុបសមាជិក ១៥ នាក់ ហើយត្រូវបានតំណាងក្រុមលោក សុខ កាលិ បានលើកឡើង៖
សម្រាប់ក្រុមរបស់ខ្ញុំចង់ចែករំលែកជូនយុវជនឯទៀត ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ឲ្យចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ប្រទេសយើងនិងលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងជៀសឆ្ងាយអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។
ម្យ៉ាងទៀតសូមឲ្យយើងលេងកីឡាបាល់ទាត់មួយនេះដោយឆន្ទៈជាកីឡាករពិតប្រាកដហើយមិនប្រើកំហឹងឬអំពើហឹង្សាឈ្លោះប្រកែកគ្នានៅលើទីលាន លេងកីឡាគឺតែងតែមានការប៉ះពារគ្នាហើយសំខាន់យើងចេះអធ្យាស្រ័យយោគយល់ឲគ្នាទៅវិញទៅមក។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ខ្ញុំបាទតំណាងអោយក្រុមបាល់ទាត់ យុវជនសាមគ្គីឧត្តុង្គ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET យ៉ាងជ្រាលជ្រៅដែលបានឧបត្ថម្ភអាវកីឡាដល់ក្រុមរបស់ខ្ញុំ សូមជូនពរឲ្យក្រុមហ៊ុន 2MBET មានការរីកចម្រើននិងមានអតិថិជនកាន់តែច្រើន៕