CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម Healthy FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម Healthy FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Healthy FC ជាក្រុមស្ថិតនៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមបង្កើតឡើងបាន ៣ ឆ្នាំ សរុបសមាជិក ២០ នាក់ ហើយត្រូវបានតំណាងក្រុមលោក ខៃ ស៊ឃាង បានលើកឡើង៖

សារដែលក្រុមខ្ញុំចង់ចែករំលែកដល់យុវជន គឺកីឡាដើម្បីសុខភាព មិត្តភាព និងភាពយូរអង្វែងនៃអនុស្សាវរីយ៍របស់ក្រុម ហើយយើងចង់រក្សាអាយុកាលក្រុមបច្ចុប្បន្នឲ្យវែងទៅមុខ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបាទតំណាងអោយក្រុមបាល់ទាត់ Healthy FC សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានសម្របសម្រួលក្នុងការឧបត្ថម្ភឈុតកីឡា វាជាផ្នែកមួយដើម្បីលើកទឹកចិត្តនិងលើកកម្ពស់កីឡាក្រៅប្រព័ន្ធ ដើម្បីសុខភាព ឱ្យមានការរីកចម្រើននិងចាប់អារម្មណ៍លេងកាន់តែច្រើន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT