CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមបាល់ទាត់ស្តេចតោ

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម ស្តេចតោ។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ស្តេចតោ ជាក្រុមស្ថិតនៅខេត្តតាកែវ ចាប់ផ្តើមបង្កើតឡើងបាន ២ ឆ្នាំ សរុបសមាជិក ១៩ នាក់ ហើយត្រូវបានតំណាងក្រុមលោក សៀម ធា បានលើកឡើង៖

សម្រាប់ក្រុមរបស់ខ្ញុំចង់ចែករំលែកជូនយុវជនផ្សេងឯទៀត ដោយពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ សូមឲ្យយុវជនទាំងអស់គ្នាចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ប្រទេសយើងនិងលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងជៀសឆ្ងាយអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ជាពិសេសសូមអោយជៀសឆ្ងាយពីគ្រឿងញៀន ម្យ៉ាងទៀតសូមឲ្យយើងលេងកីឡាបាល់ទាត់មួយនេះដោយឆន្ទៈជាកីឡាករពិតប្រាកដហើយមិនប្រើហឹង្សាឈ្លោះប្រកែកគ្នានៅក្នុងនិងក្រៅទីលាន ការលេងកីឡាគឺតែងតែមានការប៉ះពារគ្នាតិចតួច ជៀសមិនផុតឡើយ ហើយសំខាន់យើងចេះអធ្យាស្រ័យយោគយល់ឲ្យគ្នាទៅវិញទៅមក។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបាទតំណាងអោយក្រុមបាល់ទាត់ ស្ដេចតោ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET យ៉ាងជ្រាលជ្រៅដែលបានឧបត្ថម្ភអាវកីឡាដល់ក្រុមរបស់ខ្ញុំ សូមជូនពរឲ្យក្រុមហ៊ុន 2MBET មានការរីកចម្រើននិងមានអតិថិជនកាន់តែច្រើន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT