តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុម យុវជនឧត្តុង្គម៉ែជ័យ។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
យុវជនឧត្តុង្គម៉ែជ័យ ជាក្រុមស្ថិតនៅខេត្តកណ្តាល ចាប់ផ្តើមបង្កើតឡើងបាន ៣ ឆ្នាំ សរុបសមាជិក ១៨ នាក់ ហើយត្រូវបានតំណាងក្រុមលោក Nakhorn បានលើកឡើង៖
សូមផ្ញើសារចែករំលែកដល់យុវជនដែលស្រលាញ់និងចូលចិត្តវិស័យកីឡាបាល់ទាត់ ថាសូមចូលរួមលើកស្ទួយវិស័យកីឡានៅប្រទេសយើង និងរួមគ្នាលេងកីឡាដោយឆន្ទៈ អ្នកកីឡាបាល់ទាត់ មិនមានអំពើហឹង្សា លេងចេះអធ្យាស្រ័យគ្នា ព្រោះកីឡាបាល់ទាត់តែងតែប៉ះពារគ្នាបន្ដិចបន្ដួចហើយ។
ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ជាចុងក្រោយពួកយេីងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភអាវដ៏ស្រស់ស្អាតនេះមកកាន់ក្រុមពួកខ្ញុំ សូមជូនពរក្រុមការងារទាំងអស់ឱ្យកាន់តែរីកចម្រើន កើនឡើងអតិថិជនច្រើនបន្ថែមទៀត៕