Lewandowski ៖ខ្ញុំតែងតែត្រៀមខ្លួនរួចជានិច្ច ក្នុងការលេងទល់ Real Madrid

ខ្សែប្រយុទ្ធ Robert Lewandowski បានអះអាងថាខ្លួនតែងតែត្រៀមខ្លួនរួចជានិច្ចក្នុងការប្រកួតជាមួយក្រុមគូប្រជែង Real Madrid នារដូវកាលថ្មីខាងមុខនេះ។

ខ្សែប្រយុទ្ធប៉ូឡូញខាងលើបានបង្ហាញខ្លួនជាផ្លូវការហើយឱ្យក្រុម FC Barcelona ដើម្បីត្រៀមលេងរដូវកាលថ្មី។ ក្នុងឱកាសបង្ហាញខ្លួននោះដែរ Lewandowski ក៏បានអះអាងដែរថាខ្លួនមកនេះ ដើម្បីជួយក្រុម Barcelona សម្រេចគោលដៅ ជាពិសេសឈ្នះការប្រកួតសំខាន់ៗតែម្ដង។ ម្ចាស់អាវលេខ៩នេះ បានបន្ថែមទៀតថាខ្លួនមិនផ្ដោតខ្លាំងទៅលើការប្រជែងជាមួយ Karim Benzema ទេ តែចង់ឈ្នះការប្រកួត និងរកគ្រាប់បាល់ឱ្យបានច្រើនផងដែរ។

អតីតកីឡាករ Bayern Munich បាននិយាយថា៖ “ខ្ញុំតែងតែត្រៀមជាស្រេចក្នុងការលេងទល់ Real Madrid ។ ខ្ញុំដឹងរបៀបលេងជាមួយពួកគេ។ រដូវកាលមុន ជាពេលជោគជ័យសម្រាប់ពួកគេ។ យើងមកទីនេះដើម្បីឈ្នះពួកគេ។ យើងដឹងថាពិបាក ប៉ុន្តែនេះជាបាល់ទាត់។ វាមិនត្រឹមតែ Real Madrid មួយទេ យើងក៏ត្រូវត្រៀមសម្រាប់គ្រប់ក្រុមដទៃទៀតដែរ”៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT