Koulibaly ថាប្រធានក្លឹប Napoli មិនគោរពដល់កីឡាករនៅតំបន់អាហ្វ្រិក

ខ្សែការពារ Kalidou Koulibaly បាននិយាយថាប្រធានក្លឹប Napoli បានបង្ហាញពីការមិនគោរពទៅលើកីឡាករមកពីតំបន់អាហ្វ្រិកឡើយ ក្រោយពីលោកនិយាយថាមិនចុះកុងត្រាយកកីឡាករដែលលេងពានរង្វាន់ Africa Cup of Nation នោះ។

ម្សិលមិញនេះ លោក Aurelio De Laurentiis ប្រធានក្លឹប Napoli បាននិយាយច្បាស់ៗថាលោកនឹងមិនចុះកុងត្រាយកកីឡាករនៅតំបន់អាហ្វ្រិកនោះទេ ប្រសិនបើពួកគេចាត់ទុកការប្រកួត Africa Cup of Nations ធំជាងការប្រកួតឱ្យ Napoli ។ សម្ដីនេះ បានធ្វើឱ្យមានមតិតស៊ូជាច្រើន ជាពិសេសកីឡាករល្បីៗកំពុងលេងនៅអឺរ៉ុបមកពីតំបន់អាហ្វ្រិកតែម្ដង។

ក្នុងនោះដែរ កីឡាករKoulibaly ដែលទើបផ្លាស់ទៅលេងនៅក្រុម Chelsea បាននិយាយរិះគន់សម្ដីខាងលើ។ ខ្សែការពាររូបនេះអះអាងថាប្រសិនបើធ្វើដូចអ្វីដែលលោក Aurelio និយាយ នោះវាស្មើនឹងមិនគោរពដល់ប្រទេសនៅបណ្ដាទ្វីបអាហ្វ្រិកនោះទេ។ វាគឺជារឿងសំខាន់ណាស់ក្នុងការគោរពគ្នាទៅវិញទៅមក។ ខណៈដែលការទៅលេងតំណាងជាតិ គឺជារឿងមួយដែលកីឡាករគ្រប់រូបត្រូវតែធ្វើ មិនអាចចោលបាននោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT