ខ្សែប្រយុទ្ធទាំងបីដែល Xavi ចង់យកមកពង្រឹងក្រុម Barcelona នៅរដូវក្ដៅនេះ

Barcelona នឹងពឹងផ្អែកភាគច្រើនលើការលក់កីឡាករ ដើម្បីដឹងពីអ្វីដែលពួកគេអាចនាំយកមកបន្ថែមវិញក្នុងរដូវក្តៅនេះ ប៉ុន្តែអ្នកចាត់ការ Xavi Hernandez ហាក់ដូចជាច្បាស់លាស់លើអ្វីដែលគាត់ចង់បានលើខ្សែប្រយុទ្ធបីនាក់នៅរដូវកាលក្រោយ។បើនិយាយពីជម្រើសបច្ចុប្បន្នរបស់ពួកគេ ខ្សែប្រយុទ្ធតែម្នាក់គត់ដែល Barcelona ប្ដេជ្ញារក្សាទុកគឺ Lamine Yamal។ អនាគតរបស់ Vitor Roque កំពុងតែលេចចេញជារូបរាង ខណៈដែល Barcelona នឹងពិចារណាលើការផ្តល់ជូនសម្រាប់ Robert Lewandowski, Ferran Torres និង Raphinha ខណៈដែលការបន្តរបស់ Joao Felix ក៏មិនប្រាកដប្រជានៅចំណុចនេះដែរ។ ប្រសិនបើពួកគេអាចចំណាយបាន ការពេញចិត្តរបស់ Xavi គឺ Nico Williams។ តារារបស់ក្លឹប Athletic មានលក្ខខណ្ឌផ្ទេរចេញ ៥០លានអឺរ៉ូ តម្លៃមិនជាបញ្ហាតែនឹងតម្រូវឱ្យក្លឹប Barcelona ត្រលប់មកឈឺក្បាលម្ដងទៀតសម្រាប់ការកំណត់ប្រាក់ខែរបស់ពួកគេ។ ប្រធានផ្នែកកីឡា លោក Deco ស្ថិតក្នុងការព្រមព្រៀងគ្នា ហើយ Williams តំណាងឱ្យជម្រើសដ៏រឹងមាំមួយនៅប្រយុទ្ធស្លាបឆ្វេង ប៉ុន្តែក៏អាចលេងនៅផ្នែកម្ខាងទៀតបានផងដែរ។

Khvicha Kvaratskhelia របស់ Napoli ក៏ជាកីឡាករម្នាក់ទៀតដែលត្រូវបានទាក់ទងជាញឹកញាប់ជាមួយ Barcelona ហើយ Xavi ត្រូវបានគេសន្មត់ថាពេញចិត្តខ្លាំងណាស់ ប៉ុន្តែតម្លៃ ១០០លានអឺរ៉ូរបស់គាត់គឺជាឧបសគ្គដែលមិនអាចកាត់ថ្លៃបានរបស់ក្លឹបដែលកំពុងជួបបញ្ហាវិបត្តិហិរញ្ញវត្ថុមួយនេះ។ ទន្ទឹមនឹងនេះដែរ Dani Olmo របស់ RB Leipzig គឺជាអ្នកផ្សេងទៀតដែលទាក់ទងជាញឹកញាប់ជាមួយ Barcelona ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំពោះតម្លៃនឹងមានសំណើរយ៉ាងនោះនៅមិនទាន់ដឹងនៅឡើយទេ។ គេរំពឹងផងដែរថាយ៉ាងណាស់មួយក្នុងចំនោមពួកគេអាចនឹងសម្រេចបានក្នុងការមកកាន់ទឹកដី Camp Nou នៅរដូវកាលក្រោយ ។

 

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT