ស្ងាត់ៗ Paul Pogba ផ្តើមអាជីពដ៏គួរឱ្យភ្ញាក់ផ្អើលថ្មីមួយនៅប្រទេសបារាំង

Paul Pogba អតីតខ្សែបម្រើក្លឹប Manchester United កំពុងចាប់ផ្តើមអាជីពដ៏គួរឱ្យភ្ញាក់ផ្អើលថ្មីមួយនៅប្រទេសបារាំងគឺសម្តែងក្នុងខ្សែភាពយន្តបារាំងដែលនឹងចេញនៅខែមេសាឆ្នាំ២០២៥ខាងមុខ។ម្ចាស់ជើងឯក World Cup របស់បារាំង បច្ចុប្បន្នកំពុងជាប់បម្រាមរយៈពេល៤ឆ្នាំពីបាល់ទាត់ដែលត្រូវបានអនុវត្តន៍ទោសរបស់គាត់តាំងពីខែកុម្ភៈបន្ទាប់ពីគាត់ត្រូវបានធ្វើតេស្ដរកឃើញសារធាតុញៀនក្នុងការប្រកួតដំបូងនៅដើមរដូវកាលរវាង Juventus និង Udinese ។ Pogba បានទទូចថាគាត់ “មិនដែលដឹង និងគ្មានចេតនាទេ” ប៉ុន្ដែដោយចេតនាឬដោយអចេតនា” ច្បាប់គឺច្បាប់ ច្បាប់ប្រឆាំងនឹងសារធាតុញៀន បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានឃើញថាគាត់មានសារធាតុអ័រម៉ូនតេស្តូស្តេរ៉ូន ហើយគាត់បាននិយាយថាគាត់គ្រោងនឹងប្តឹងឧទ្ធរណ៍លើការសម្រេចនេះ។ កីឡាករវ័យ៣១ឆ្នាំរូបនេះហាក់ដូចជាបានរក្សាខ្លួនគាត់ឱ្យជាប់រវល់ ខណៈដែលកាសែតបារាំង Le Parisien បានរាយការណ៍ថាគាត់កំពុងថតកុននៅទីក្រុងប៉ារីសកាលពីរសៀលថ្ងៃព្រហស្បតិ៍។ វាត្រូវបានគេនិយាយថាគាត់នឹងដើរតួជាគ្រូបង្វឹកបាល់ទាត់ក្រុមយុវជននៅក្នុងខ្សែភាពយន្ត ‘4 Zeros’ ដែលជារឿងភាគបារាំងដ៏ពេញនិយមតពី ‘3 Zeroes’ ដែលត្រូវបានចេញផ្សាយកាលពីក្នុងឆ្នាំ ២០០២ ។

របាយការណ៍នេះបានអះអាងថា កីឡាករជម្រើសជាតិបារាំងរូបនេះ ‘បានរំលេចនៅទឹកមុខស្រស់ស្រាយ, ញញឹមប្រិមប្រិយ, និងមានផាសុកភាពខ្លាំងណាស់នៅមុខកាមេរ៉ា’ ។ របាយការណ៍បានបន្ថែមថា ‘គាត់ធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងធម្មជាតិនៃភាពសាមញ្ញរបស់គាត់ ពោរពេញទៅដោយបទបទពិសោធន៍’ ។ ឈុតឆាករបស់គាត់សម្រាប់ខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនៅខែមេសា ឆ្នាំ២០២៥ រឿងនេះត្រូវបានថតនៅកីឡដ្ឋាន Parc, ក្នុងទីក្រុង Rueil-Malmaison នៅជាយក្រុង ហើយគាត់បានថតជាឈុតពីរដាច់ដោយឡែកពីគ្នា។ ខ្សែភាពយន្តនេះគឺនិយាយពីកីឡាករបាល់ទាត់ម្នាក់មានសេចក្តីប្រាថ្នាមកពីប្រទេសអាហ្រ្វិក Comoros មានសុបិន្ដចង់ក្លាយជាតារា PSG ដើម្បីក្លាយខ្លួនជា Kylian Mbappe ទី២។

គួររំលឹកផងដែរថា ចាប់តាំងពីចាកចេញពី Manchester United ក្នុងឆ្នាំ ២០២២ Pogba បានស៊ូទ្រាំជាមួយនឹងសុបិន្តដ៏អាក្រក់ទីពីររបស់គាត់នៅ Juventus ។ បន្ទាប់ពីលេងបានត្រឹមតែ១៦១នាទីក្នុងរដូវកាលទី១របស់គាត់ដោយសារតែរបួស គាត់ទើបតែនៅលើទីលានបានរយៈពេល ៥២នាទីក្នុងរដូវកាលនេះ មុនពេលគាត់ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានសារធាតុអ័រម៉ូនតេស្តូស្តេរ៉ូន។ សារធាតុដែលរកឃើញនៅក្នុងប្រព័ន្ធរាងកាយរបស់គាត់គឺ DHEA ដែលអាចបង្កើនកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនតាមធម្មជាតិ។ Pogba បានស្នើសុំឱ្យធ្វើតេស្តគំរូ B របស់គាត់ ប៉ុន្តែនេះក៏ត្រលប់មកវិញជាវិជ្ជមានដដែលនៅក្នុងខែតុលា ដែលនាំឱ្យ Juventus គិតអំពីការបញ្ចប់កិច្ចសន្យារបស់គាត់។

 

 

ប្រភព កាសែតបារាំង Le Parisien

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT