Barcelona ងាកចេញ Leverkusen ដើរចូលលើចំណាប់អាម្មណ៍ប្រធានក្រុម Girona

ប្រធានក្រុម Girona និងជាអ្នកប្រគុំតន្ត្រីផង Aleix Garcia បានបង្ហាញទម្រង់លេងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ។ ខណៈដែល Barcelona ក៏ធ្លាប់បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើកីឡាកររូបនេះតាំងពីរដូវកាលមុន។ មិនមែនមួយតែមានក្រុមជាច្រើនកំពុងបាញ់ភ្នែកសម្លឹងមកមើលប្រធានក្រុមម្នាក់នេះ ដែលកំពុងនាំ Girona មកកាន់ទីកន្លែងល្អបំផុតមួយ ក្នុងនោះក៏មានក្លឹប Leverkusen របស់ Xabi Alonso ផងដែរ។យ៉ាងហោចណាស់ Bayer Leverkusen របស់ Xabi Alonso នឹងធ្វើការបន្ថែមដ៏សំខាន់សម្រាប់ខ្សែបម្រើម្នាក់ឬពីរនាក់ទៀតសម្រាប់ត្រៀមក្នុងយុទ្ធនាការនារដូវកាលក្រោយ ជាពិសេសក្នុងការប្រជែងពាន UCL ។ យោងតាមលោក Matteo Moretto អ្នកកាសែត​ Relevo ថាទំនាក់ទំនងរវាងភាគីទាំងពីរគឺជាការពិត Leverkusen បានតាមដានគាត់មួយរយៈមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនទាន់ធ្វើការសម្រេចចិត្តសម្រាប់កីឡាករវ័យ 26 ឆ្នាំនេះនៅឡើយទេ ហើយកិច្ចព្រមព្រៀងក៏មិនត្រូវបានគេរំពឹងថានឹងកើតឡើងក្នុងពេលឆាប់ៗនេះដែរ។

Garcia ធ្លាប់បានបង្ហាញពីបំណងចង់លេងឱ្យ Barcelona នាពេលកន្លងមក ហើយក្លឹបកាតាឡាន់បានសារភាពថាក៏ធ្លាប់មានចំណាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែគាត់ត្រូវបានទម្លាក់បញ្ជីអាទិភាពរបស់ពួកគេវិញ។ រដូវកាលនេះគាត់បានធ្វើការបង្ហាញខ្លួនញឹកញាប់ក្នុងនាមជាខ្សែបម្រើដ៏សំខាន់សម្រាប់ Girona ប៉ុន្តែកាលពីរដូវកាលមុនគាត់បានលេងត្រឹមតែជាកីឡាករបម្រុង។ បាសេឡូណាត្រូវ​បាន​គេ​ជឿ​ថា​មាន​ការ​ចាប់​អារម្មណ៍ខ្សែរការពារជាង​​ខ្សែ​បម្រើ។ ឆ្លៀតពេល Barcelona បោះបង់ Leverkusen បានឆក់យកឱកាសនេះក្នុងការទាក់ទាញខ្សែបម្រើវ័យ២៦ឆ្នាំមកកាន់ទឹកដីអាឡឺម៉ង់វិញម្ដង ។ 

ច្បាស់ការយ៉ាងណាមានតែចាំមើលនារដូវកាលដោះដូរកីឡាករនាពេលខាងមុខ ដែលនេះគ្រាន់តែជាចំណាប់អារម្មណ៍របស់ក្រុមនីមួយៗប៉ុណ្ណោះ ។

 

 

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT