Erik Ten Hag ចង់ឱ្យ Man Utd យក De Jong មករួមក្រុមឱ្យបាន

រដូវ​កាល​ថ្មី​នឹង​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ​ស្រប​ពេល​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​មិន​ទាន់​យក​បាន​កីឡាករ​ដែល​ខ្លួន​ចង់​បាន​អស់​នោះ​ទេ។

ជាក់​ស្ដែង ​ជម្រើស​ទី​១​ដែល​ពួកគេ​ចង់​បាន​គឺ Frankie de Jong ​របស់​ក្រុម FC Barcelona ​។ ​រហូត​មក​ដល់​ពេល​នេះ ​សាមី​ខ្លួន​នៅ​តែ​មិន​ទាន់​ព្រម​ចាកចេញ​ពី Camp Nou ​ដដែល ហើយ​អះអាង​ថា​មិន​ចង់​មក​លេង​នៅ Man Utd ​ផង​ដែរ ព្រោះ​មិន​ពេញ​ចិត្ត​ជាមួយ​គោលដៅ​របស់​ក្លឹប។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ភាគី​ក្រុម​បិសាច​ក្រហម​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ខ្សែ​បម្រើ​ហុល្លង់​មក​រួម​ក្រុម​ដដែល ព្រោះ​គេ​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​ចាត់ការ Ten Hag ​មើល​ឃើញ​ថា​សក្ដិសម​ជាមួយ​ក្រុម​បំផុត។

​អ្នក​ចាត់ការ​ហុល្លង់​ខាង​លើ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ដេញ​ថ្លៃ​ម្ដង​ទៀត​ទៅ​លើ De Jong ​នេះ។ ​ដោយ​តម្លៃ​៦០​លាន​ផោន ​អាច​នឹង​ត្រូវ​រ៉ូវ​គ្នា​ហើយ ព្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ Barcelona ​ពេញ​ជើង​កីឡាករ ​និង​កីឡាករ​ចំណូល​ថ្មី​មួយ​ចំនួន​នៅ​មិន​ទាន់​អាច​ចុះ​ឈ្មោះ​ចូល​ក្របខណ្ឌ La Liga ​បាន​នោះ​ទេ។ ពួកគេ​ត្រូវ​លក់​កីឡាករ​ក្នុង​ក្រុម​នា​ពេល​បច្ចុប្បន្ន​ច្រើន​នាក់​ទៀត ដើម្បី​ដាក់​កីឡាករ​ថ្មី​បាន​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT