CTS Sports ចុះទៅប្រគល់ឈុតដល់ក្រុម Defenders FT នៅឯខេត្តសៀមរាប

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Defenders FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Defenders FT ជាក្រុមដែលបង្កើតឡើងបាន ៤ ឆ្នាំហើយ រួចមានសមាជិកសរុបចំនួន ១៥ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទឹកដីនៃខេត្តសៀមរាប មានតំណាងក្រុម គឺលោក ហៀង ប៊ុនកាន បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំក៏មានសារមួយចំនួនចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាដែលស្រលាញ់វិស័យកីឡាបាល់ទាត់ មិនថាបងៗឬប្អូនៗទាំងអស់ដែលចូលចិត្តនិងស្រលាញ់បាល់ទាត់សូមចូលរួមលេងកីឡានេះទាំងអស់គ្នា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម មិនរាប់រក រួចគួរនាំគ្នាលេងកីឡាដើម្បីសុខភាព ជាពិសេសគឺកីឡាបាល់ទាត់នេះ គួរចូលរួមលេងទាំងអស់គ្នា។

ទៅថ្ងៃខាងមុខនិងអនាគត ក្រុមពួកខ្ញុំមិនទាន់ច្បាស់ថាអាចអភិវឌ្ឍខ្លួនបានដល់ណានោះទេ ប៉ុន្តែពួកយើងមានផែនការណ៍ និងបានរៀបចំហើយៗ ក៏ចាប់ផ្ដើមធ្វើបន្តិចម្ដងៗទៅដែរ តាមផែនការណ៍ដែលក្រុមបានរៀបជាពិសេសចាប់ផ្ដើមពីការលេងពានតូចៗក្នុងខេត្តជាមុនសិន មុននិងអភិវឌ្ឍក្រុមទៅរកកំរិតមួយប្រសើរជាងហ្នឹងទៀត។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ជាចុងក្រោយតាំងនាមខ្ញុំជាប្រធានក្រុម Denfenders FT និងសមាជិកក្រុមទាំងអស់សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET និងក្រុមការងារ CTS Sport ដែលបានឧបត្ថម្ភ ឈុតខោអាវកីឡាដល់ក្រុមរបស់ខ្ញុំ ក៏ដូចជាក្រុមដទៃទៀតគ្រប់រាជធានី ខេត្តទាំងអស់ សូមជូនពរឲ្យជួបតែសំណាងល្អ មានអតិថិជនគាំទ្រកាន់តែច្រើន និងជោគជ័យគ្រប់ភារកិច្ចទាំងអស់ ហើយក៏ជូនពរឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនទៅមុខ កាន់តែខ្លាំងនិងជួយឧបត្ថម្ភឈុតកីឡាឲ្យបានកាន់តែច្រើនតទៅមុខទៀត ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាយើងឲ្យកាន់តែរីកចម្រើនខ្លាំងឡើងៗផងដែរ ចុងក្រោយសូមជូនពរក្រុមការងារទាំងអស់ និងក្រុមហ៊ុនឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT