សិង្ហបុរី តេស្តយុវជនបានល្អ ព្រោះកីឡាករស៊ុតចូលទីយប់មិញ សុទ្ធតែអាយុក្រោម ២០ឆ្នាំ

នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពិម្សិលមិញនេះ ក្រុមជម្រើសជាតិសិង្ហបុរី បានវាយបករកគ្រាប់យកឈ្នះកម្ពុជា បានសម្រេច​ដោយលទ្ធផល ២ ទល់នឹង១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

២គ្រាប់ ដែលកើតឡើងពីការសម្រេចបានក្នុងវគ្គទីពីរនៃការប្រកួត គឺធ្វើបានដោយកីឡាករយុវជន ២រូប មានវ័យក្រោម ២០ឆ្នាំ ពោលគឺគ្រាប់ទីមួយ ដោយកីឡាករ Jacob Mahler (វ័យ ១៨ឆ្នាំ) និងគ្រាប់ទីពីរ ដោយកីឡាករ Ikhsan Fandi (វ័យ១៩ឆ្នាំ) ត្រូវជាកូនប្រុសរបស់គ្រូបង្វឹកសិង្ហបុរីផ្ទាល់តែម្តង។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Fandi Ahmad ជាគ្រូបង្វឹកបានលើកឡើងថា « នេះគឺជាការធ្វើតេស្តយុវជនមួយចំនួន ដែលក្រោយពីបានឃើញការលេងរបស់ពួកគេ គឺពិតជាល្អ ដូចជា Jacob ជាដើម ដែលគាត់មានវ័យទើបតែ ១៨ឆ្នាំប៉ុណ្ណោះ » ។

គួររំលឹកថា សិង្ហបុរី ពុំទាន់ស្គាល់បរាជ័យម្តងឡើយ ក្នុងការប្រកួតមិត្តភាពរបស់ខ្លួនទាំង ៤ប្រកួត ត្រៀមសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ខាងមុខនេះ ដោយក្នុងនោះបានយកឈ្នះ ម៉ាល់ឌីវ ៣-២, ស្មើ ម៉ារីធឺស ១-១, ឈ្នះ ហ្វីជី ២-០, ឈ្នះ ម៉ុងហ្គោលី ២-០ និង ឈ្នះកម្ពុជា ២-១ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT