CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម The White Fox Football

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ ​The White Fox Football។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

The White Fox Football ជាក្រុមដែលបង្កើតឡើងបានរយៈពេលជាង ៥ ឆ្នាំហើយ ពោលតាំងពីកាលនៅរៀនកម្រិតវិទ្យាល័យ រួចមានសមាជិកសរុបចំនួន ១៥ នាក់ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ មានតំណាងក្រុម លោក សៀក រ៉ានាគ បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ចែករំលែកដល់យុវេជនទាំងអស់គ្នា ឲ្យងាកមកចូលរួមលេងកីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ហើយលេងដោយក្រមសីលធម៏ អធ្យាស្រ័យគ្នា ជៀសវាងការប៉ះពារបណ្តាលឲ្យកើតជាបញ្ហា រួចក៏មានគម្រោងដើម្បីដឹកនាំពួកគាត់ទៅលេងពានរង្វាន់ពាក់កណ្តាលអាជីពផងដែរ ប្រសិនមានឱកាស។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងក្រុមការងារ 2MBET ដែលបានផ្តល់ជាឈុតកីឡាដល់ក្រុមរបស់ខ្ញុំយ៉ាងស្រស់ស្អាត ជាចុងក្រោយសូមអរគុណដល់ខាងក្រុមហ៊ុន រួចជូនពរឲ្យមានការគាំទ្រកាន់តែខ្លាំង និងទទួលបានប្រជាប្រិយភាពបន្ថែម ពីសំណាក់អ្នកស្នេហាវិស័យកីឡាទាំងអស់នៅកម្ពុជា។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT