Minamino ផ្ទេរទៅលេងនៅក្លឹប Monaco ហើយ

ខ្សែប្រយុទ្ធជប៉ុន Takumi Minamino បានសម្រេចផ្ទេរទៅលេងនៅក្រុម Monaco ហើយ ក្រោយពីក្រុម Liverpool ព្រមលក់ក្នុងតម្លៃខ្លួន១៥,៥លានផោន។

ក្លឹបលេងនៅលីគកំពូលបារាំងខាងលើគឺជាក្លឹបមួយក្នុងចំណោមក្លឹបជាក្លឹបជាច្រើនដែលចង់បានខ្សែប្រយុទ្ធ Minamino។ កីឡាករវ័យ២៧ឆ្នាំរូបនេះចូលរួមជាមួយក្រុមហង្សក្រហម Liverpool កាលពីឆ្នាំ២០២០កន្លងទៅ ក្នុងតម្លៃខ្លួនត្រឹមតែ៧,២៥លានផោនប៉ុណ្ណោះ។ ខណៈដែលពេលនេះ ក្រុមរបស់លោក Klopp បានលក់ឱ្យទៅ Monaco វិញក្នុងតម្លៃខ្លួនដល់ទៅ១៥,៥លានផោន។

អតីតកីឡាករលេងនៅ Red Bull Salzburg ខាងលើលេងបាន៥៥ប្រកួតឱ្យក្រុម Liverpool និងរកបាន១៤គ្រាប់ផងដែរ។ គ្រាប់បាល់ភាគច្រើនរបស់គេ ធ្វើបាននៅពានរង្វាន់ FA Cup និង League Cup ដែលជាពានក្រុម Liverpool ឈ្នះកាលពីរដូវកាលមុននេះ។ រូបគេបានក្លាយជាកីឡាករទី២របស់ក្រុម Liverpool លក់ចេញនៅរដូវកាលនេះ បន្ទាប់ពី Sadio Mane ដែលផ្លាស់ទៅលេងនៅ Bayern Munich ៕ ប្រភព ៖  bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT