Salah លេងទាំងរបួសកាលនៅ Champions League

ខ្សែប្រយុទ្ធ Mohamed Salah ចូលលេងទាំងមានរបួស អំឡុងពេលប្រកួតផ្ដាច់ព្រ័ត្រទល់ក្រុម Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ។

ដំណឹងខាងលើនេះត្រូវបានក្រុមគ្រូពេទ្យជម្រើសជាតិអេហ្ស៊ីបជាអ្នកប្រកាសតែម្ដង។ ដោយរហូតមកដល់បច្ចុប្បន្នខ្សែប្រយុទ្ធឆ្នើមខាងលើនេះនៅមិនទាន់ជាសះស្បើយនៅឡើយទេ។ បញ្ហារបួសនោះគឺនៅត្រង់សរសៃភ្លៅរបស់គេតែម្ដង ដែលនៅបន្ដមានការឈឺចាប់។ វាបានកើតឡើងអំឡុងពេលគេលេង FA Cup វគ្គផ្ដាច់ព្រ័ត្រ។

រំលឹកថានៅរដូវកាលនេះ Salah លេងឱ្យក្រុម Liverpool បាន៥១ប្រកួតឯណោះ ដោយក្នុងនោះ៤៥ប្រកួតរូបគេលេងតាំងពីជម្រើសដំបូងទៅ។ សម្រាប់ជម្រើសជាតិវិញ រូបគេលេងបាន១៥ប្រកួតផងដែរ។ ការលេងច្រើននេះហើយ ទើបធ្វើឱ្យរូបគេនៅបន្ដមានបញ្ហារបួសជាប់ខ្លួនដល់បច្ចុប្បន្ន៕ ប្រភព៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT