អវត្តមានខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង ពីការប្រកួតមិត្តភាពអន្តរជាតិជាមួយ ទីម័រខាងកើត បានធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ជាខ្លាំង។ បន្ទាប់មកគ្រូបង្គោល Filex បានបកស្រាយថា នេះជាការផ្តល់ឱកាសឲ្យយុវជន ស្របពេលសាម៉ីខ្លួនយល់ព្រម។
ភ្លាមៗនោះ មួយថ្ងៃបន្ទាប់មកជាការប្រមូលផ្តុំហ្វឹកហាត់ជាថ្មី គេពុំឃើញមានវត្តមាន
ខ្សែប្រយុទ្ធក្លិបវិសាខារូបនេះឡើយ។ យ៉ាងណាក្តី ពុំមានការបញ្ជាក់ណាមួយដែលគេអាចនឹងចាកចេញឬយ៉ាងណា?
នៅលើបណ្តាញសង្គម កីឡាករលេខ៦៩រូបនេះ បានសរសេរសាប្លែកៗជាច្រើន
អមជាមួយអាវជម្រើសជាតិរបស់ខ្លួន។
តើ កែវ សុខផេង បានចាកចេញពីជម្រើសជាតិឬយ៉ាងណា?