ក្រុម​ ABC@555 ទទួល​បាន​ឈុត​ឧបត្ថម្ភ​ពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ ABC@555។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ABC@555 ជាក្រុមដែលបង្កើតឡើងជាង ២ ឆ្នាំហើយ ដោយមានសមាជិកសរុបមកទល់ពេលនេះ គឺចំនួន ២៥ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន លោក តារា បានលើកឡើងយ៉ាងដូច្នោះថា៖

“ការលេងកីឡា គឺដើម្បីសុខភាព មិត្តភាព ហើយអាចបណ្តុះទំនាក់ទំនងរវាងគ្នា កាន់តែច្រើនឡើង ដោយឡែកខ្ញុំក៏សូមផ្ញើសារដល់យុវជនក្នុងប្រទេសកម្ពុជាយើង សូមឲ្យពួកគាត់ចូលរួមលើកស្ទួយវិស័យកីឡាជាតិឲ្យបានច្រើន និងពង្រឹងសសមត្ថភាពឲ្យកាន់តែខ្លាំងក្លា ដើម្បីបន្ថែមជោគជ័យនៅការប្រកួតប្រជែងលើឆាកអន្តជាតិជាមួយនឹងប្រទេសដទៃ”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ជាចុងក្រោយក្រុមរបស់ប្អូន សូមអរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ឈុតកីឡាដល់ក្រុម ABC@555 សូមប្រសិទ្ធិពរជ័យដល់ក្រុមហ៊ុន និងក្រុមការងារទាំងអស់ជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT