Diamond FT បង្ហាញឆន្ទៈចង់ប្រកួតពាន Futsal ទៅថ្ងៃមុខ ទទួលបានការឧបត្ថម្ភឈុតពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Diamond FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Diamond FT ជាក្រុមដែលបង្កើតឡើងតាំងតែពីឆ្នាំ ២០១៦ ពោលមានអាយុកាលជាង ៦ ឆ្នាំហើយ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន លោក លាង កក្កដា បានលើកឡើងយ៉ាងដូច្នោះថា៖

“ខ្ញុំចង់ផ្ញើសារចែករំលែកទៅកាន់យុវជនជំនាន់ក្រោយទាំងអស់ គួរងាកមកលេងកីឡាដេីម្បីសុខភាព ហេីយជៀសឆ្ងាយពីគ្រឿងញៀន ដែលជាអំពេីសង្គមមិនរាប់រក ហើយចំពោះឆន្ទៈនៃក្រុមពេលទៅមុខ គឺពួកយើងចង់ពង្រឹងសម្ថភាព ដេីម្បីមានឱកាសអាចចូលរួមប្រកួតពាន លក្ខណៈ Futsal នៅក្នុងប្រទេសកម្ពុជា”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ក្រុមយើងខ្ញុំសូមអរគុណទៅដល់ក្រុមហ៊ុន 2MBET និងក្រុមការងារ CTS Sport ទាំងអស់ ដែលបានឧបត្ថម្ភឈុតកីឡាយ៉ាងស្រស់ស្អាតដល់ក្រុមយើងខ្ញុំ ជាចុងក្រោយសូមជូនពរឲ្យក្រុមហ៊ុន 2MBET ទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT