Mbappe បន្ដកុងត្រាថ្មី PSG ហើយ ស៊ុត Hat-trick ទៀតយប់មិញ

ខ្សែប្រយុទ្ធ Kylian Mbappe បានសម្រេចចិត្តជាថ្មី បន្ដលេងឱ្យក្រុម PSG ទៀតហើយ ដោយមិនចាកចេញទៅចូលរួមជាមួយក្រុម Real Madrid នោះទេ។

ដំបូងឡើយ Mbappe មិនព្រមបន្ដកុងត្រាថ្មីនៅ PSG នោះទេ ហើយមានដំណឹងថារូបគេសម្រេចចិត្តទៅចូលរួមជាមួយក្រុម Real Madrid នៅអេស្ប៉ាញឯណោះ។ យ៉ាងណាមិញ នៅយប់មិញនេះ ក្រោយពីមានការចរចាចុងក្រោយ រូបគេបានសម្រេចចិត្តជាថ្មី ដោយមិនចាកចេញទៅណានោះទេ។ Mbappe បានទូរសព្ទទៅប្រាប់លោកប្រធានក្លឹប Real Madrid ដោយខ្លួនឯងចំពោះរឿងនេះ។

ដោយការប្ដូរចិត្តនៅវិនាទីចុងក្រោយនេះ ត្រូវបានគេដឹងថាក្លឹប PSG ផ្ដល់លក្ខខណ្ឌដែលមិនអាចប្រកែកបានតែម្ដងដល់ Mbappe។ ដោយ១រដូវកាល រូបគេអាចរកបានដល់ទៅ១០០លានអឺរ៉ូឯណោះជាតម្លៃពលកម្ម ហើយនឹងមានសិទ្ធិសម្រេចចិត្តជាច្រើនផ្សេងទៀត។

ដើម្បីជាការអបអរជាមួយអ្នកគាំទ្រ PSG ក្រោយពីប្រកាសបន្ដកុងត្រាហើយ Mbappe នៅយប់មិញនេះក៏រកបានដល់ទៅ៣គ្រាប់ឯណោះក្នុងការប្រកួតទល់ក្រុម Metz ដោយក្នុងជំនួបចុងក្រោយក្នុងលីគនេះ PSG ឈ្នះក្នុងលទ្ធផល ៥-០ ឯណោះ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT