CTS Sports បន្តយុទ្ធនាការលើកស្ទួលវិស័យបាល់ទាត់ ចុះប្រគល់អាវដល់ក្រុម HEC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ HEC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

HEC ជា​ក្រុម​ដែលមានអាយុកាលជាង ២ ឆ្នាំមកហើយ ដោយសរុប​សមាជិក​មកទល់ពេលនេះ មានចំនួន ២០ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញមួយនេះ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម លោក អ៑ុន ឆាវរ៉ាត់  បានលើកឡើងយ៉ាងដូច្នោះថា៖

“ជុំវិញការបង្កើតក្រុមនេះ គឺខ្ញុំបង្កេីតឡេីងគ្រាន់តែលេងដេម្បីសុខភាព និងមិត្តភាព ក៏ដូចជាកាត់បន្ថយភាពតានតឹងពីការងារ”។

“សំរាប់ខ្ញុំពិតជាចង់ឃេីញយុវជនទូទាំងប្រទេសងាកមកលេងកីឡាបាល់ទាត់ក៏ដូចជាគាំទ្រាំវិស័យនេះអោយបានច្រេីន ជាពិសេសគាំទ្រលីគក្នុងស្រុកក៏ដូចជាក្រុមជម្រេីសជាតិយេីងដេម្បីអោយបាល់ទាត់ប្រទេសយេីងកាន់តែរឹងមាំ និងអាចទៅប្រកួតប្រជែងក្នុងតំបន់ក៏ដូចជាអាចឆ្លងចូលដល់វគ្គធំៗសំរាប់ការជម្រុះ World Cup ឬបើអាចចង់ឃើញគោព្រៃកម្ពុជាឈោងបានកៅអីទៅព្រឹត្តិការណ៍ FIFA World Cup តែម្តងគឺកាន់តែប្រសេីរខ្លាំង”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ចុងក្រោយខ្ញុំក៏សូមថ្លែងអំណរអរគុណដល់ក្រុមហ៑ុន 2MBET ដែលបានឧបត្ថមឈុតសំលៀកបំពាក់កីឡាដែលមានវ៉ៃស្លាកឈ្មោះនិងឡូកូលេីអាវដល់ក្រុមខ្ញុំបាទម្នាក់មួយឈុតយ៉ាងស្រស់ស្អាត ហេីយក៏សូមជូនពរអោយក្រុមហ៑ុនកាន់តែជោគជ័យនិងមានអតិជនគាំទ្រអោយកាន់តែច្រេីនឡើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT