CTS Sports ចុះ​ប្រគល់​ឈុត​កីឡា​ដល់​ក្រុម Blue City

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Blue City។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Blue City ឬ B16 United ជា​ក្រុម​ដែលទើបបង្កើតឡើងថ្មីបាន ២ ខែ ដោយសរុប​សមាជិក​មកទល់ពេលនេះ មានចំនួន ១៥ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទីក្រុងភ្នំពេញ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម យុវជន អ៊ុំ ស៊ីណា បានលើកឡើងយ៉ាងដូច្នោះថា៖

“ការបង្កើតក្រុមនេះឡើង គ្រាន់តែពួកយើងចង់ឆ្លៀតពេលវេលាលេងដើម្បីសុខភាព យកកីឡាបាល់ទាត់ប្រៀបដូចជាការហាត់ប្រាណមួយ និងឈរលើគោលជំហរជៀសឆ្ងាយពីគ្រឿងញៀន”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“អរគុណដល់ 2MBET សម្រាប់ការឧបត្ថម្ភជាឈុតកីឡា ដែលនេះអាចសម្រួលដល់ក្រុមយើងខ្ញុំច្រើន រួចក៏អាចមានឈុតកីឡាគ្រប់គ្រាន់ដើម្បីលេងនិងហ្វឹកហាត់ជូនពរឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន មានអតិថិជនកាន់តែច្រើនឡើងបន្ថែមទៀតទៅពេលអនាគត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT