Les Herbiers ជាក្រុមនៅលីគលំដាប់ទី៣ ប៉ុន្តែអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Coupe de France បាន បង្កើតជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ។
ត្បិតតែវគ្គផ្ដាច់ព្រ័ត្រយប់មិញ ពួកគេចាញ់ក្រុម PSG ២- ០ មែន ប៉ុន្តែ Les Herbiers ដែលជាក្រុមមកពីតំបន់តួចមួយ បានធ្វើឱ្យប្រជាជននៅទីនោះស្ងប់ស្ញែងមែនទែន។ ទីក្រុងរបស់ Les Herbiers មានមនុស្សរស់នៅត្រឹមតែ ១៥ ៩៣៣ ប៉ុណ្ណោះ ប៉ុន្តែនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ខាងលើវិញ ប្រជាជនរហូតដល់ ១៥ ០០០នាក់បានមកទស្សនាការប្រកួតនេះ។ វាមានន័យថា ប្រជាជនក្នុងក្រុងមួយនេះ សឹងតែ១០០%ទៅហើយ បានធ្វើដំណើរមកទស្សនាការប្រកួតផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Stade de France ដែលផ្ទុកមនុស្សបានជាង៧ម៉ឺននាក់។
សូមបញ្ជាក់ថាក្រុម Les Herbiers មានប្រាក់សម្រាប់ដំណើរការក្លឹបត្រឹមតែ២លានអឺរ៉ូប៉ុណ្ណោះក្នុង១ឆ្នាំ ស្របពេលដែលចំនួននេះ ខ្សែប្រយុទ្ធ Neymar របស់ PSG រកតែ១៦ថ្ងៃគឺគ្រប់ទៅហើយ៕