ក្រុមថ្មី Rose FC ទើបបង្កើតឡើង ៥ ខែ ទទួលបានការប្រគល់ឈុតកីឡាពី CTS Sports

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Rose FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Rose FC ជា​ក្រុម​ដែលទើបតែបង្កើតឡើងបាន ៥ ខែប៉ុណ្ណោះ ហើយ​មាន​សមាជិក​សរុបចំនួន ១៥ នាក់។ ក្រុម​មាន​មូលដ្ឋាន​នៅ​ឯ​ទឹកដី​រាជធានី​ភ្នំពេញ​មួយ​នេះ គ្រប់គ្រង​ដោយ​ប្រធាន​ក្រុម លោក ខាន់ សុវត្ថិសុីងគូរ ហើយ​បាន​ចែករំលែក​សារ ផ្ញើទៅកាន់យុវជនផ្សារភ្ជាប់ទៅក្នុងវិស័យបាល់ទាត់ដូច្នោះថា៖

“ខ្ញុំចង់សំណូមពរឲ្យពួកគាត់ឆ្លៀតលេងកីឡាបាល់ទាត់ មិនថាតែការលេងលក្ខណៈតារាង Futsal ឬក៏ដាក់ឈ្មោះលេងឲ្យក្រុមតាមស្ថាប័នណាមួយ ដើម្បីប្រកួតប្រជែងយកពាន អ្វីដែលសំខាន់ កីឡានាំមកនូវសុខភាព វិន័យ និងសេចក្តីថ្លៃថ្នូរ”។

យុវជនខាងលើក៏បង្ហើបពីឆន្ទៈនៃក្រុមរបស់ខ្លួនបែបនេះ៖

“ខ្ញុំមានក្តីស្រមៃចង់ឲ្យសមាជិកទាំងអស់ប្រឹងប្រែងលេងឲ្យអស់ពីលទ្ធភាព និងទៅតាមពេលវេលាដែលមាន ហើយប្រសិនជាអាចចង់ឲ្យមានការប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមខ្លួនទៅចូលរួមនៅការប្រកួតក្នុងក្របខ័ណ្ឌកម្រិតណាមួយ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា”។

ចុងក្រោយ ប្រធានក្រុម Rose FC ក៏បានបញ្ជាក់៖

“ខ្ញុំសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភទៅលើសម្ភារៈកីឡា ដូចជាសំលៀកបំពាក់ ហើយសូមជូនពរឲ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើនបន្ថែមទៀតពីសំណាក់អតិថិជន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT