(វីដេអូ) គ្រាប់​បាល់​អូស​ពាក់​កណ្តាល​តារាង​របស់ Vinicius ជាប់​ជា​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​វគ្គ​នៅ UCL

ក្លឹប Real Madrid បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ កំណត់​ត្រូវ​ប៉ះ​សត្រូវ​ចាស់ Liverpool នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៨ ​ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ ក្រៅ​ពី​ជ័យជម្នះ​លើ Man City គេ​ក៏​សង្កេត​ឃើញ​កីឡាករ​របស់​អធិរាជ​ស ជា​ច្រើន​បាន​ឈ្នះ​ពាន​ឯកត្តជន​មួយ​ចំនួន​ប្រចាំ​វគ្គ។

ជាក់ស្តែង​ដូច​ករណី Vinicius Junior ក៏​ទទួល​បាន​នាម​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ផង​ដែរ។ នោះ​គឺ​គ្រាប់​បាល់​អូស​ពាក់​កណ្តាល​តារាង ដែល​គេ​ធ្វើ​បាន​កាល​ពី​ជើង​ទី ១ ទល់ Man City នៅ​ឯ​ទឹកដី Etihad។ កីឡាករ​វ័យ​ក្មេង​ប្រេស៊ីល ទទួល​បាន​ការ​បញ្ជូន​បាល់​ចេញ​ពី Ferland Mendy នៅ​ខ្សែ​ស្រប​ខាង​ឆ្វេង ហើយ​អូស​ផុត Fernandinho និង​ឆ្លង​មក​ដល់​ប្រអប់​ទី បញ្ចប់​ផុត​ដៃ​ Ederson យ៉ាង​ស្អាត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​ឲ្យ​ដឹង​ថា គ្រាប់​ពេជ្រ​វ័យ ២១ ឆ្នាំ បាន​ចូលរួម​យ៉ាង​សកម្ម​ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​លោក Carlo Ancelotti រដូវ​កាល​នេះ ដោយ​រក​បាន ១៨ គ្រាប់​និង Assist ១៩ លើក នៅ​ការ​បង្ហាញ​ខ្លួន ៤៨ ប្រកួត។ ក្នុង​នោះ ក៏​មាន​ចំណែក ៣ គ្រាប់​និង Assist ៧ លើក​នៅ​ពាន​អឺរ៉ុប UCL ផង​ដែរ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT