ក្រោយ​បាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ វីរបុរស Pele ផ្ញើ​សារ​សរសើរ​កីឡាករ Real Madrid មួយ​រូប​មិន​ដាច់​ពី​មាត់

ក្លឹប Real Madrid បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ កំណត់​ត្រូវ​ប៉ះ​សត្រូវ​ចាស់ Liverpool នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៨ ​ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ បន្ទាប់​ពី​ជ័យជម្នះ​លើ Man City ងាក​ទៅ​វីរបុរស​លោក Pele ក៏​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​គ្រាប់​ពេជ្រ Rodrygo Goes ដែល​ជា​អ្នក​រក​បាន​ពីរ​គ្រាប់​ចុង​ម៉ោង ទើប​ជួយ​ឲ្យ ក្លឹប​អាច​បន្ថែម​ម៉ោង ឈាន​ដល់​ការ​យក​ឈ្នះ​លើ​ក្លឹប​អង់គ្លេស។

អតីត​ជើង​ចាស់ Pele និយាយ៖ “ខ្ញុំ​តែងតែ​ដឹង​ថា​នឹង​មាន​ថ្ងៃ​ត្រូវ​អបអរ​ចូល​សម្រាប់​ឯង​មក​ដល់ Rodrygo ដោយ​គ្មាន​អ្វី​ធំ​ជាង​ ការ​ដែល​កីឡាករ​ម្នាក់​ខិតខំ​ខ្លាំង និង​ស្រលាញ់​នូវ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ទេ ចូលរួម​អបអរ​ដល់ Real Madrid ខ្ញុំ​ពិត​មិន​អាច​ទន្ទឹង​រង់ចាំ​នឹង​ការ​មក​ដល់​នូវ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​ទេ”។

គួរ​បញ្ជាក់​ថា Pele គឺ​ជា​អ្នក​គាំទ្រ​ដ៏​ធំ​ម្នាក់​របស់​យុវជន Rodrygo ចាប់​តាំង​ពី​គ្រា​គេ​នៅ​លេង​ឲ្យ​ក្លឹប Santos មក​ម្ល៉េះ ដោយ​លោក​មើល​ឃើញ​ថា កីឡាករ​ប្រេស៊ីល​វ័យ​ក្មេង​រូប​នេះ ប្រាកដ​ជា​មាន​អនាគត ហើយ​ឥឡូវ​ជោគជ័យ​របស់​គេ បាន​ឆ្លើយតប​មក​វិញ​ជា​បណ្តើរៗ​ហើយ។ ស្ថិតិ​រដូវ​កាល ២០២១/២២ សម្រាប់​កីឡាករ​វ័យ ២១ ឆ្នាំ រក​បាន ៨ គ្រាប់​និង Assist ៩ លើក នៅ​ការ​បង្ហាញ​ខ្លួន ៤៤ ប្រកួត៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT