Rodrygo ថា​នៅ​ចាញ់​ភ្នាល់​រឿង​នេះ​មួយ​ទៀត ជាមួយ​ឪពុក ហើយ​បម្រុង​សម្រេច​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

ដ្បិត​បើ​រក​បាន ២ គ្រាប់​កាល​ពី​វគ្គ ៤ ក្រុម ជា​ចំណែក​ធំ ជួយ​ឲ្យ​ក្លឹប Real Madrid អាច​ឆ្លង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ទម្លាក់​ក្លឹប​ខ្លាំង Man City តែ​យ៉ាង​ណា Rodryo Goes នៅ​តែ​ចាញ់​ភ្នាល់​ឪពុក ដោយ​ត្រូវ​ការ​មួយ​គ្រាប់​ទៀត​ជា​ចាំ​បាច់ ហើយ​ប្រុង​នឹង​សម្រេច​ឲ្យ​បាន​នៅ​វគ្គ​ចុង​ក្រោយ ខាង​មុខ ដែល​កំណត់​ប៉ះ Liverpool នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៨ ​ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

នោះ​គឺ​កីឡាករ​ប្រេស៊ីល បាន​ភ្នាល់​ថា​នឹង​រក​ឲ្យ​បាន ៣ គ្រាប់​នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ឡើង​ទៅ​នេះ តែ​ឥឡូវ​ទើប​សម្រេច​បាន ២ គ្រាប់​ប៉ុណ្ណោះ។ Rodrygo និយាយ៖ “ខ្ញុំ​បាន​ភ្នាល់​ជាមួយ​ឪពុក​ខ្ញុំ ថា​នឹង​រក​ឲ្យ​បាន ៣ គ្រាប់ ឥឡូវ​ខ្ញុំ​រក​បាន ២ ហើយ ដោយ​នៅ​ខ្វះ​មួយ​គ្រាប់​ទៀត ខ្ញុំ​នឹង​សម្រេច​ឲ្យ​បាន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ខាង​មុខ”។

គេ​បន្ត​ថា៖ “ជាមួយ​នឹង​ការ​គ្រង​ឈុត​ពណ៌​ស​នេះ គ្រប់​យ៉ាង​គឺ​អាច​កើត​ឡើង​ទៅ​បាន យើង​នឹង​តស៊ូ​ដល់​ទី​បញ្ចប់ ហើយ​គ្មាន​អ្វី​ដែល​អាច​រៀបរាប់​បាន​ទេ អំពី​អ្វី​ដែល​នឹង​កើត​ឡើង​កន្លង​មក ព្រោះ​យើង​ប៊ិះ​តែ​នឹង​ស្លាប់​ហើយ តែ​ព្រះ​ជា​ម្ចាស់​បាន​ជួយ​ពួក​យើង ក៏​ដូច​ជា​សំឡេង​ហ៊ោកញ្ជ្រៀវ​ក្នុង​កីឡដ្ឋាន ជា​អ្នក​ជំរុញ​ចិត្ត​យើង”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT