Chiellini នឹងចូលនិវត្តន៍ពីជម្រើសជាតិ ក្រោយប្រកួតទល់អាហ្សង់ទីនរូច

ខ្សែការពារចាស់វស្សា Chiellini បានប្រកាសថានឹងចូលនិវត្តន៍ពីជម្រើសជាតិអ៊ីតាលីហើយ ក្រោយពី ប្រកួតទល់ក្រុមអាហ្សង់ទីនចប់នៅខែមិថុនាខាងមុខនេះ។

ក្រុមជម្រើសជាតិអ៊ីតាលី និងធ្វើការប្រកួតជាមួយក្រុមអាហ្សង់ទីននៅខែមិថុនាខាងមុខនេះ ដែលជាជំនួបដណ្ដើមពានរង្វាន់មួយរវាងជើងឯកអឺរ៉ុប និងជើងឯកអាមេរិកខាងត្បូង។ មុនការប្រកួតនោះមកដល់ដែរ ខ្សែការពារChiellini ដែលជាប្រធានក្រុមអ៊ីតាលី និងមានវ័យ៣៧ឆ្នាំហើយនោះ បានចេញមកប្រកាសដែរថារូបគេសម្រេចចិត្តព្យួរស្បែកជើងជម្រើសជាតិនៅត្រឹមប្រកួតនេះហើយ។

កីឡាករកំពុងលេងឱ្យក្លឹបអាជីព Juventus ខាងលើតាមគម្រោងចង់ចូលនិវត្តន៍នៅចប់ World Cup 2022 នៅប្រទេសកាតាឯណោះទេ។ តែដោយសារអ៊ីតាលីមិនមានវត្ដមាននៅ World Cup ទើបធ្វើឱ្យរូបគេសម្រេចចិត្តយកប្រកួតទល់អាហ្សង់ទីនធ្វើជាប្រកួតចុងក្រោយឱ្យអ៊ីតាលីតែម្ដង។

Chiellini បានជាប់ជម្រើសជាតិតាំងពីឆ្នាំ២០០៤មក ក្នុងវ័យ២០ឆ្នាំ ក្រោយពីរូបគេឈ្នះមេដាយសំរិទ្ធនៅព្រឹត្ដិការណ៍អូឡាំពិកក្នុងឆ្នាំដដែលនេះ។ បន្ទាប់មកនៅឆ្នាំ២០០៦ រូបគេក៏មានចំណែកជួយអ៊ីតាលីឈ្នះ World Cup ផងដែរ។ ក្រោយលេងឱ្យអ៊ីតាលីជិត២០ឆ្នាំ លោកបានក្លាយជាកីឡាករលេងឱ្យជម្រើសជាតិច្រើនជាងគេក្នុងចំណាត់ថ្នាក់ទី៤ ដោយបង្ហាញខ្លួនបាន១១៦ប្រកួត។ អ្វីដែលពិសេសនៅចុងក្រោយនេះ គឺ Chiellini ជួយអ៊ីតាលីឈ្នះពាន Euro 2020 កន្លងទៅដោយឈ្នះក្រុមអង់គ្លេស៕ប្រភព៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT