ក្លិប Pahang FA បានផ្តាច់កិច្ចសន្យារយៈពេល១ឆ្នាំពាក់កណ្តាលទីជាមួយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បន្ទាប់ពីបង្ហាញខ្លួនបាន១០ប្រកួត។
រឿងរ៉ាវដំបូងគឺ កីឡាករដែលកើតនៅខេត្តកំពតរូបនេះលេងមិនបានដូចអ្វីដែលគ្រូបង្វឹកចង់បាន។ ម្យ៉ាងវិញទៀត Pahang ក៏នឹងទិញខ្សែប្រយុទ្ធ Issey Nakajima ពី Terengganu FA មកពង្រឹងតំបន់ខាងលើ។
គេជាកីឡាករខ្មែរទី២ដែលបានដើរចេញពីម៉ាឡេស៊ី។ កាលពីសប្តាហ៍មុន PKNP ក៏បានឲ្យ កែវសុខផេង ចាកចេញ ក្រោមហេតុផលយ៉ាងច្រើន។