មិនមើលស្រាល! Klopp ថា Man Utd អាចជារនាំងបាំងផ្លូវរបស់ Liverpool នៅរាត្រីនេះ

លោក Jurgen Klopp បានព្រមានកូនក្រុមថា Manchester United អាចជាក្រុមរារាំងដំណើរឆ្ពោះទៅប្រជែងពានរង្វាន់ Premier League រដូវកាលនេះ ប្រសិនបើមើលស្រាលការប្រកួត។

ក្រុមហង្សក្រហម Liverpool នឹងត្រូវតតាំងជាមួយក្រុម Manchester United នៅរាត្រីម៉ោង២រំលងអាធ្រាត្រនេះហើយក្នុងពានរង្វាន់ English Premier League ។ ជំនួបនេះដែរនឹងល្អមើលជាក់ជាមិនខាន ព្រោះក្រុម Liverpool ចង់បាន៣ពិន្ទុដើម្បីឡើងទៅឈរនៅកំពូលតារាងបណ្ដោះអាសន្ន ខណៈដែលក្រុម Man Utd វិញចង់បានពិន្ទុដូចគ្នាដើម្បីប្រជែងកៅអីលេខ៤។

មុនការប្រកួតចាប់ផ្ដើម លោក Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយថា៖ “យើងមិនមែនប៉ះក្រុមដែលមានបញ្ហានោះទេ យើងប៉ះក្រុម Manchester United ។វាអាចងាយស្រួលដើម្បីទាយ ប៉ុន្តែអ្នកត្រូវចាំថាការប្រកួតមិនអាចដឹងមុននោះទេ។ អ្នកអាចទាយកីឡាករដែលពួកគេដាក់ ប៉ុន្តែក៏មិនប្រាកដថា១១នាក់មាននរណាខ្លះដែរ។ នេះជាអ្វីដែលយើងនឹងត្រូវជួប វាជាអ្វីដែលយើងត្រូវរៀបចំ។ ប្រសិនបើយើងឱ្យពួកគេលេង នោះវានឹងជាបញ្ហាសម្រាប់យើង ពួកគេមិនមែនជាក្រុមដែលកំពុងមានបញ្ហាឡើយ”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT