Tuchel ថា Chelsea មានក្ដីស្រមៃថាអាចយកឈ្នះ Real Madrid បាន

លោក Thomas Tuchel អ្នកចាត់ការក្រុម Chelsea និយាយថាកូនក្រុមរបស់ខ្លួននៅតែមានក្ដីស្រមៃ ដើម្បីទម្លាក់ក្រុម Real Madrid នៅជើងទី២នេះឱ្យបានក្នុងពានរង្វាន់ UEFA Champions League ។

នៅវគ្គ៨ក្រុមចុងក្រោយកាលពីជើងទី១កន្លងទៅ ក្រុម Chelsea បានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid នេះ ក្នុងលទ្ធផល ៣-១ រួចទៅហើយ។ ដូច្នេះនៅជើងទី២នេះ ក្រុមរបស់លោក Thomas Tuchel ទាមទារគ្រាប់បាល់ច្រើនទើបអាចឡើងទៅវគ្កបន្ដបាន ដោយចាប់ពី៣គ្រាប់ទៅ។ តែទោះជាត្រូវធ្វើការធ្ងន់យ៉ាងនេះក្ដី ក៏លោក Tuchel ជឿថាក្រុមខ្លួននឹងអាចទទួលបានលទ្ធផលល្អនៅជើងទី២នេះដែរ។

អ្នកចាត់ការក្រុមសញ្ជាតិអាល្លឺម៉ង់ខាងលើនិយាយថា៖ “វាជាការប្រកួតមួយដែលតម្រូវឱ្យយើងលេងឱ្យបានល្អបំផុត។ វាជារឿងពិបាកមែនទែន ប្រសិនបើយើងជាក្រុមដែលត្រូវលេងឱ្យឈ្នះ២គ្រាប់យ៉ាងតិចក្នុងប្រកួតនេះ។ វាស្ទើរតែជារឿងមិនអាចទៅរួចហើយ ប៉ុន្តែយើងនឹងព្យាយាមវា យើងនៅតែមានក្ដីស្រមៃដើម្បីឈ្នះប្រកួតនេះ”៕ ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT