វរ​ហើយ Wolves! សុខៗ​ត្រូវ​របួស​កីឡាករ​សំខាន់ អវត្តមាន​ពី​ទីលាន​ដល់​ខែ​ឧសភា

ក្លឹប Wolverhampton Wanderers ដែល​កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង​ដ៏​មមាញឹក​នៅ​ក្របខ័ណ្ឌ Premier League ពេល​នេះ​ស្រាប់​តែ​ត្រូវ​របួស​កីឡាករ​សំខាន់ គឺ​ខ្សែ​បម្រើ Ruben Neves ហើយ​ទាមទារ​ពេលវេលា​សម្រាក​យ៉ាង​ហោច​ណាស់​មួយ​ខែ។

Neves គេ​របួស​កាល​ពី​ប្រកួត​ទល់ Leeds United សប្តាហ៍​មុន ហើយ​ក្រោយ​ធ្វើ​ការ​ពិនិត្យ​យ៉ាង​ដិតដល់​ពី​ក្រុម​គ្រូ​ពេទ្យ ក៏​វិនិច្ឆ័យ​ឃើញ​ថា គេ​រង​របួស​ផ្នែក​ជង្គង់ ហើយ​មាន​ការ​ឈឺចាប់​ខ្លាំង​ត្រង់​ផ្នែក​សរសៃពួរ។ តាម​ការ​បង្ហើប​ពី​គេហទំព័រ​ផ្លូវការ​ក្លឹប សម្រាប់​កីឡាករ​ព័រទុយហ្គាល់​ខាង​លើ ទំនង​ជា​នឹង​វិល​មក​វិញ យ៉ាង​ហោច​ណាស់​នៅ​ខែ​ឧសភា​ឯ​ណោះ។

នេះ​គឺ​សមល្មម​នឹង​ពេលវេលា​ដែល​ក្លឹប Wolves កៀក​បញ្ចប់​រដូវ​កាល​នៅ Premier League ទៅ​ហើយ។ ប្រកួត​សំខាន់​បន្តបន្ទាប់​របស់​ក្លឹប​ដឹកនាំ​ដោយ​លោក Bruno Lage គឺ​ត្រូវ​ជួប Chelsea, Norwich City, Liverpool និង Manchester City សុទ្ធ​សឹង​ជា​គីឡូ​ធ្ងន់។ គិត​ត្រឹម​ជុំ​ទី ៣០ ក្លឹប​ចចក ឈរ​លេខ ៨ មាន ៤៦ ពិន្ទុ ចាញ់ ៤ ពិន្ទុ​ធៀប​នឹង​ក្រុម​ Top 6៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT