Scholes ថា​បើ Simeone ជា​អ្នក​ដឹកនាំ Man Utd ម្ល៉េះ Atletico ទេ​ជា​ក្រុម​ត្រូវ​ធ្លាក់

អតីត​វីរបុរស​ក្លឹប Man Utd លោក Paul Scholes បាន​បង្ហាញ​ការ​សោកស្តាយ និង​រិះគន់​ដល់​ការ​ដឹកនាំ​របស់​លោក Ralf Rangnick ថា​ជា​ដើម​ចម នាំ​ឲ្យ​ក្រុម​ធ្លាក់​ចេញ​ពី​ពាន​អឺរ៉ុប ត្រឹម​វគ្គ ១៦ ក្រុម រួច​បើ​ដាក់ Diego Simeone ឲ្យ​ដឹកនាំ​វិញ ម្ល៉េះ​ក្រុម​នឹង​ត្រូវ​ឡើង​ហើយ។

Scholes ហាក់​ចង់​ឲ្យ​ក្លឹប Man Utd គួរ​តែ​នាំ​យក​អ្នក​ផ្សេង​ឲ្យ​មក​ដឹកនាំ ពោល​ជា​គ្រូ​មាន​បទពិសោធន៍​កាន់​ឆ្នាំ មិនមែន​ត្រឹម​គ្រូ​បណ្តោះ​អាសន្ន ដែល​មិន​ច្បាស់លាស់​បែប​នេះ​ទេ។ ប្រាប់​ទៅ BT Sport បុរស​សញ្ជាតិ​អង់គ្លេស​ថា៖ “រឿង​ដំបូង​ដែល​ក្លឹប​ត្រូវ​ធ្វើ គឺ​ត្រូវ​តែ​រក​គ្រូ​ដែល​ត្រឹមត្រូវ មាន​បទពិសោធន៍​ ២ ទៅ ៣ ឆ្នាំ អាច​កសាង​ប្រព័ន្ធ​កីឡាករ​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​មួយ​សិន”។

លោក​បន្ត៖ “Atletico ពួក​គេ​មិន​មែន​ជា​ក្រុម​ល្អ​ណាស់​ណា​ជាង Man Utd ទេ តែ​ត្រង់​ពួក​គេ​ជា​ក្លឹប​ដែល​មាន​អ្នកចាត់ការ​ពោរពេញ​ដោយ​បទពិសោធន៍ ដូច្នេះ​បើ Simeone មក​ដឹកនាំ Man Utd ប្រកួត​នេះ ម្ល៉េះ​ក្រុម​យើង​នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​បាត់​ទៅ​ហើយ”។ គួរ​បញ្ជាក់​ថា Scholes ក៏​បាន​ណែនាំ​ចំៗ​ដែរ​ថា United គួរ​តែ​សម្លឹង​ការ​ចុះ​ហត្ថលេខា​យក Thomas Tuchel ឬ​ Antonio Conte នៅ​រដូវ​ក្តៅ​ខាង​មុខ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT