Jurgen Klopp ចេញមុខការពារ Darwin Nunez ពី “មាត់ចាបមាត់ព្រាប” ខណៈដែលជំហរផ្ទេររបស់ Liverpool បានបញ្ជាក់យ៉ាងច្បាស់

Nunez បានបង្កឱ្យមានភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់ដោយលុបរូបភាពដែលទាក់ទងនឹង Liverpool ទាំងអស់ចេញពីគណនី Instagram របស់គាត់ បន្ទាប់ពីគាត់ត្រូវបានអ្នកគាំទ្ររិះគន់ចំពោះការខកខានឱកាសមួយទល់នឹងមួយជាមួយអ្នកចាំទីទល់នឹង Tottenham កាលពីថ្ងៃអាទិត្យមុន។ បន្ទាប់មកគាត់ត្រូវបានគេប្រទះឃើញថតរូបលេងជាមួយមិត្តរួមក្រុមអ៊ុយរូហ្គាយរបស់គាត់ខ្សែការពារ Ronald Araujo របស់ Barcelona នៅរដ្ឋធានី Catalan ដោយជំរុញឱ្យមានការរំពឹងទុកថាគាត់ចង់ចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញដែលកំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់។Klopp បានបដិសេដទាំងស្រុងក្នុងការនិយាយបែបនេះ ហើយទទូចឱ្យមានការរំពឹងទុកណាមួយបន្ទាប់ពីអនាគតរបស់ Nunez គឺ “មាត់ចាបមាត់ព្រាបពីខាងក្រៅ” ។ គាត់បានការពារកីឡាករដែលស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និង បញ្ជូនបាល់១២ដងក្នុងរដូវកាលនេះសម្រាប់ក្រុម Liverpool ដោយអះអាងថាគាត់ត្រូវរងនៅភាពអយុត្តិធម៌ដោយសារតែខកខានក្នុងការរកគ្រាប់បាល់មិនបានក្នុង ៨ប្រកួតចុងក្រោយរបស់គាត់។ Nunez ជាប់ចំណាត់ថ្នាក់លេខ២ក្នុងបញ្ជី Premier League សម្រាប់កីឡាករដែលខកខានឱកាសធំៗក្នុងរដូវកាលនេះ ហើយ Klopp និយាយថាគាត់កំពុងរងការរិះគន់ដោយសារតែទម្រង់លេងមិនល្អរបស់គាត់ស្របពេលជាមួយនឹងការធ្លាក់ចុះទម្រង់លេងរបស់ Liverpool។ គ្រូ​បង្វឹក​ហង្ស​ក្រហម​រូបនេះបាន​និយាយ​ថា​៖ 

“គ្មាន​ការ​រំពឹង​ទុក​ទេ។ នោះ​គ្រាន់តែ​ជា​ការ​ស្មាន​ពី​ខាង​ក្រៅប៉ុណ្ណោះ ព្រោះ​ខ្ញុំ​មិន​បានដឹង​រឿងនេះទេ។”

“មិនមានការរំពឹងទុកទេឥឡូវនេះ។ វាគ្រាន់តែជាស្ថានភាពដែលយើងកំពុងស្ថិតនៅផ្ទៃក្នុង ហើយបាទ! ពិតណាស់! Darwin ពិតជាមិនសប្បាយចិត្តនឹងការបាត់បង់ឱកាសនោះ។ គាត់​មាន​សំណាងដែលមានឱកាស តែគាត់​សំណាង​អាក្រក់​ក្នុង​ស្ថានភាព​ជា​ច្រើន​ដែល​គាត់​ព្យាយាមធ្វើ​អ្វី​គ្រប់​យ៉ាង​ត្រឹម​ត្រូវ ហើយ​បន្ទាប់​មក​បាល់​នៅ​តែ​មិន​ចូល។ វាពិតជាលំបាកណាស់សម្រាប់យុវជនម្នាក់នេះ វាពិតជាលំបាកណាស់។ គាត់ដឹងពីការរំពឹងទុកនៅទីនេះ គាត់មានការរំពឹងទុកដ៏ធំនៅលើខ្លួនគាត់។ វាពិបាក ហើយអ្នកត្រូវតែឆ្លងកាត់រឿងនេះ។ វាគ្មានជម្រើសក្នុងការឆ្លងកាត់រឿងនេះទេ ហើយគាត់នឹងត្រូវឆ្លងកាត់វា។ នោះហើយជាអ្វីដែលគាត់កំពុងធ្វើនៅពេលនេះ។ យើងបានព្យាយាមជួយគាត់ ប៉ុន្តែនៅទីបញ្ចប់ គាត់ត្រូវតែឆ្លងកាត់វាដោយខ្លួនឯង។ អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​កាត់​ចំណុច​នេះ និង​ផ្នែក​នេះ​នៃ​អាជីព​របស់​កីឡាករ​បាល់ទាត់” ។

 

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT