Real Madrid មានបំណងផ្លាស់ប្តូរតំណែង Jude Bellingham សម្រាប់ជំនួស Toni Kroos នៅឆ្នាំ ២០២៥, ចុះកន្លែង Jude ទុកសម្រាប់អ្នកណា?

Real Madrid ហាក់ដូចជាកំពុងរៀបចំផែនការនៅរដូវកាលក្រោយជាមួយ Toni Kroos ជាផ្នែកមួយនៃក្រុមរបស់ពួកគេ ប៉ុន្តែពួកគេបានចាប់ផ្តើមយុទ្ធសាស្រ្តបន្តបន្ទាប់គ្នា នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអាល្លឺម៉ង់។ ហើយវាអាចមានឥទ្ធិពលលើ Jude Bellingham ផងដែរ។Bellingham បានដំណើរការយ៉ាងល្អបំផុតក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធកណ្ដាល ដែលអាចផ្លាស់ប្តូរទៅក្នុងប្រអប់ទីបានទៀតផង ខណៈដែល Los Blancos មានជម្រើសជាច្រើនដែលលេងនៅបម្រើកណ្តាល ដោយមាន Fede Valverde, Aurelien Tchouameni និង Eduardo Camavinga ស្ថិតក្នុងចំណោមកីឡាករល្អបំផុតនៅក្នុងប្រកួតនេះ។ ទោះយ៉ាងណាក៏ដោយ សារព័ត៌មាន BILD នៅប្រទេសអាល្លឺម៉ង់បានប្រកាសថា Los Blancos កំពុងចោលភ្នែកមកមើលកីឡាករ Bayer Leverkusen ម្នាក់គឺកីឡាករ Florian Wirtz ។ កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះត្រូវ​បាន​ Barcelona និង Real Madrid កំណត់​ថា​ជា​កីឡាករ​មាន​ទេពកោសល្យ​កំពូល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​រូបគេទំនងនឹង​នៅ​ជាមួយ Leverkusen នៅ​រដូវ​កាល​ក្រោយ ហើយ​គេ​ជឿ​ថា Die Werkself នឹង​ទាមទារ​ប្រាក់ប្រមាណ ១៥០លាន​អឺរ៉ូ​សម្រាប់​បើចង់បានយុវជនអាល្លឺម៉ង់ម្នាក់នេះ។ ជាការពិតណាស់ Kroos ខ្លួនឯងក៏បានគូសបញ្ជាក់ Wirtz គឺជាកីឡាករនៅក្នុង Bundesliga ដែលគាត់ជឿថាមានគុណភាពក្នុងការលេងឱ្យ Real Madrid។  

Scout Felipe Martin ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ BayArena ជា​ប្រចាំ​ក្នុង​រដូវ​កាល​នេះ ហើយ​ជា​វត្តមាន​ញឹកញាប់​នៅកីឡដ្ឋាន Dortmund មុន​ពេល Jude Bellingham ផ្លាស់​ទៅ Real Madrid ។

ក្នុងគំនិតរបស់ Real Madrid គឺសម្រាប់ Wirtz, កំពុងដើរតួជាខ្សែប្រយុទ្ធបន្ថែមទៀតសម្រាប់ Xabi Alonso ដូច្នេះតំណែងបម្រើប្រយុទ្ធនេះ អាចទុកសម្រាប់ Wirtz (AMF) នៅ Santiago Bernabeu ចំណែក Bellingham នឹងផ្លាស់ប្តូរទៅលេងតួនាទី Kroos ដូចដែលគាត់បានលេងឱ្យ Borussia Dortmund (CMF) វិញ។

 

ប្រភព BILD

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT