Carlo Ancelotti ជម្រះមន្ទិលពីកីឡាកររបស់គាត់! ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ជាមួយ Borussia Dortmund

លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid មិនមានការព្រួយបារម្មណ៍ភ័យខ្លាចជុំវិញការរងរបួសរបស់ Aurelien Tchouameni នោះទេ ព្រោះនៅពេលជាងបីសប្តាហ៍ទៀតសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅ Wembley ។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនបាន៦៨នាទី ទល់នឹង Bayern Munich ថ្ងៃបន្ទាប់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរបួសជើង។លោក Ancelotti បានប្រាប់សារព័ត៌មានថា ការប្រារព្ធពិធីអបអរជើងឯកសម្រាប់ក្រុម Los Blancos គឺធ្វើឡើងក្នុងសប្តាហ៍នេះ

“យើងត្រូវធ្វើរឿងជាច្រើន, ថ្ងៃស្អែកយើងមានការប្រកួតមួយ ហើយយើងត្រូវគោរពគូប្រជែង និងការប្រកួតប្រជែង និងខ្លួនយើងផ្ទាល់, យើងមានការប្រកួតមុនវគ្គផ្តាច់ព្រ័ត្រ ដែលអាចជួយឱ្យយើងរៀបចំក្រុមបានល្អ  ជាក់ស្តែងខ្ញុំនឹងឆ្លាស់កីឡាករទាំងអស់នឹងលេងនៅក្នុងរយៈពេលនេះ ដើម្បីឈានដល់កម្រិតអតិបរមារបស់ពួកគេ។ យើង​ក៏​ត្រូវ​សម្រាក​ដែរ​ព្រោះ​វា​ជា​រដូវ​ដែល​មាន​តម្រូវការ​ខ្លាំង។ ខ្ញុំនឹងសម្រាកពីរបីថ្ងៃបន្ទាប់ពីការប្រកួតសប្ដាហ៍នេះចប់។ ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​ការ​ប្រកួត​ចប់ គឺយើង​មានកម្មវីធីអបអរ​ផង​ដែរ”។

ទាក់ទងនឹងរបួសរបស់ Tchouameni លោក Ancelotti មិនអាចឲ្យចិញ្ចើមម្ខាងរបស់គាត់ឡើងលើក្នុងការប៉ះទង្គិចជាមួយក្រុម Borussia Dortmund នោះទេ។

 “យើងមាន​ការ​សង្ស័យ​ថា​គាត់​នឹងលេង​នៅវគ្គ​ផ្តាច់​ព្រ័ត្រ យើង​ចង់​ឃើញ​ការ​ប្រសើរឡើងរបស់​គាត់។ Militao នឹងលេងការប្រកួតដែលនៅសល់ ចំណែកខ្សែការពារកណ្តាលផ្សេងទៀត អាចនឹងប្ដូរគ្នាលេង។ កាល​ពី​ថ្ងៃ​ពុធ ខ្ញុំ​បាន​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម​គ្រួសារធម្មតា អត់​មាន​អ្វី​ទៀត​ទេ [សំនួរទាក់​ទង​នឹង​​ដែល​គាត់​អបអរ​ក្រោយ​ការ​ប្រកួត Bayernចប់]»។

គាត់ក៏បាននិយាយពីស្ថានភាពអ្នកចាំទីដែរ ដោយ Thibaut Courtois បានធ្វើការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ។

“Courtois នឹងលេង, គាត់ត្រូវការនាទីលេង។ ហើយខ្ញុំ​ក៏​ត្រូវ​គិតគូរ​ដល់​ Kepa ដែរ គាត់​សម​នឹង​លេង​ដូចគ្នា។ ជាពិសេស Luin ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​លេង”។

ចំណែកវីរបុរសរបស់ក្លឹប Real Madrid លោក Iker Casillas បានប្រកាសថា Andriy Lunin គួរតែចូលលេងក្នុងវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ដោយសារវាមានសារៈសំខាន់ចំពោះការវែកផ្លូវរបស់ពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

“ខ្ញុំគោរពនូវអ្វីដែល Casillas និយាយថា (Lunin ត្រូវតែលេង) ហើយខ្ញុំចូលចិត្តគាត់ណាស់។ ខ្ញុំ​មិន​ចង់​ចូល​ក្នុង​ការ​ជជែក​ដេញ​ដោល​នេះ​ទេ ព្រោះ​ខ្ញុំ​មាន​ពេល​វេលាជិត​មួយ​ខែ​ដើម្បី​គិត​ពី​រឿង​នេះ និយាយដោយស្មោះទៅខ្ញុំមិនទាន់បានគិតពីរឿង​នេះ​ទេ ពេលនេះ”។

 

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT