ទាក់​ចិត្ត​ក្មេងៗ​បាន​ទាំង​បាល់ទាត់​បាន​ទាំង​ក្នុង​ហ្គេម នេះ​ Skin ​កីឡាករ​ល្បីៗ ៥ រូប​មាន​លើ​ហ្គេម​ខ្នាត​យក្ស

កីឡាករ​បាល់ទាត់​មាន​មុខ​មាន​មាត់​ជា​ទម្រង់​តុក្កតា ឬ​ជា​តួ​អង្គ​ក្នុង​ហ្គេម​បាល់ទាត់​ដូច PES ដូច FIFA វា​ជា​រឿង​ធម្មតា​ទេ តែ​បើ​សុខៗ​ពួក​គេ​រំលេច​វត្តមាន​ជា​តួ​អង្គ​ក្នុង​ប្រភេទ​ហ្គេម​ខ្នាត​យក្ស​ដទៃ នោះ​វា​ទើប​ជា​រឿង​អស្ចារ្យ ហើយ​មិន​សុទ្ធ​តែ​តារា​បាល់ទាត់​ទូទៅ​ទាំង​អស់​មាន​ដូច​ឡើយ។ CTS Sports បង្ហាញ​អ្នក​ទាំង ៥ រូប ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ហ្គេម​ខ្នាត​យក្ស​យក​ពួក​គេ​ទៅ​ដាក់​ជា​ Skin តួអង្គ​នៅ​ក្នុង​ហ្គេម​កំពុង​ពេញ​និយម​សម្រាប់​ក្មេងៗ ក៏​ដូច​គ្នា​នឹង​ស្រទាប់​យុវវ័យ​យុវនារី៖

៥) Erling Haaland

វា​ថ្មីថ្មោង​ទើប​តែ​ប្រកាស​ផ្លូវការ ពាក់ព័ន្ធ​នឹង​កិច្ច​សហការ​ភាព​ជា​ដៃ​គូ​រវាង​តារា​បាល់ទាត់​ន័រវេស Haaland និង​ហ្គេម​បែប​យុទ្ធសាស្រ្ត Clash of Clans ឬ​បងប្អូន​ភាគ​ច្រើន​ហៅ​កាត់ COC។ តាម​ពិត​ទៅ ​ប្រយុទ្ធ​ប្រអប់​របស់ Man City ក៏​ជា​ហ្វេន​គាំទ្រ និង​បាន​លេង​ហ្គេម​ខាង​លើ​ដោយ​ផ្ទាល់​ល្បាក់ ១០ ឆ្នាំ​មក​ហើយ ចាប់​តាំង​ការ​ចេញ​ផ្សាយ​ដំបូង។

នៅ​ក្នុង​ហ្គេម​ដែល​មាន​ការ​ចុច Download ជាង ២ ពាន់​លាន​ដង សម្រាប់ Haaland ត្រូវ​បាន​គេ​រចនា​ជា​ Skin ឲ្យ​ឈ្មោះ King Haaland ទៅ​លើ​តួ​អង្គ​ដើម​ជា​ស្តេច Barbarian King ​ហើយ​មាន​តម្លៃ ៩,៩៩ ដុល្លារ លក់​ពេញ​រយៈ​ពេល​ខ្លី​ត្រឹម​មួយ​ខែ​ឧសភា​នេះ។

៤) Harry Kane/Marco Reus

កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០២១ ហ្គេម​បែប Battle Royale ដ៏​ល្បី​ឈ្មោះ​របស់ Epric Games ឲ្យ​ឈ្មោះ Fornite ​ក៏​បាន​ញាត់​បញ្ចូល​នូវ Skin តួ​អង្គ​កីឡាករ​បាល់ទាត់​ទាំង​ពីរ​រូប មាន​ប្រធាន​ក្រុម​អង់គ្លេស​គឺ Kane និង​កីឡាករ​កាន់​ឆ្នាំ​របស់ Borussia Dortmund នៅ​ជម្រើស​ជាតិ​អាល្លឺម៉ង់​គឺ Reus។ យុទ្ធនាការ​ចេញ​ផ្សាយ​សារ​នោះ គឺ​ពួក​គេ​ឆ្លៀត​ផ្សព្វផ្សាយ​ចំ​ពេល​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​ទ្វីប​អឺរ៉ុប EURO 2020 កំពុង​ចាប់​ដំណើរការ ហើយ​ច្នៃ​ដាក់ Skin កីឡាករ​បាល់ទាត់​ទៅ​ក្នុង​ហ្គេម ដើម្បី​ទាញ​អ្នក​លេង​បន្ថែម ក៏​ជា​ហេតុផល​ផ្សព្វផ្សាយ Event ប្រកួត​ប្រចាំ​ឆ្នាំ យក​ប្រាក់​រង្វាន់​ខ្ទង់​មុឺន​ដុល្លារ​ឯ​ណោះ។

២) Lionel Messi

នៅ​កំឡុង​កៀក​នឹង​ចាប់ផ្តើម​ព្រឹត្តិការណ៍ FIFA World Cup ២០២២ ខាង​ហ្គេម​របស់​ប្រទេស​ចិន PUBG ឯ​ណេះ​វិញ ក៏​បាន​ចេញ​ផ្សាយ​នូវ Skin តួអង្គ Lionel Messi ដែល​មក​ជា Set ទាំង​សំលៀកបំពាក់ ទាំង​អាវុធ ហើយ​សម្រាប់​អ្នក​លេង​អាច​បើក​ប្រអប់​ផ្សង​សំណាង​ម្តង អស់ 90uc ដែល​វា​ជា​ឯកតា​ក្នុង​ហ្គេម និង​មាន​តម្លៃ​ស្មើ​ប្រាក់​ខាង​ក្រៅ​ជាង ១ ដុល្លារ។ នៅ​ល្បាក់​ពេលវេលា​តែ​មួយ​នោះ ខាង​ហ្គេម Call of Duty: Warzone របស់​អាមេរិក​វិញ ក៏​បាន​បញ្ចេញ Skin ​ម្ចាស់​ជើង​ឯក World Cup ដូច​គ្នា ហើយ​ដាក់​លក់​នៅ​តម្លៃ​ ១៩,៩៩ ដុល្លារ។

១) Neymar Jr

និយាយ​ដល់​តារា​ឆ្នើម​ប្រេស៊ីល​ខាង​ណេះ​វិញ ជា​ការ​ពិត​គឺ​មមាញឹក​លើ​វិស័យ​ហ្គេម​ជា​ខ្លាំង ព្រោះ​លោក​ចូលចិត្ត​លេង​ហ្គេម​ស្រាប់ បើ​និយាយ​ដល់​ទម្លាប់​នៅ​ខាង​ក្រៅ​ទីលាន។ កន្លង​មក​បាន​ទទួល​ភាព​ជា​ដៃ​គូ​សហការ​រវាង​ក្រុមហ៊ុន​ចេញ​ផ្សាយ​ហ្គេម Fortnite, Mobile Legend ដូច​គ្នា​នឹង​ PUBG ផង​ដែរ។

ចុះ​អ្នក​មាន​បាន​ស្គាល់ ឬ​បាន​ដឹង តួ​អង្គ​កីឡាករ​បាល់ទាត់​ស្ថិត​ក្នុង​ហ្គេម​ដទៃ​ដែរ​ទេ? បើ​យើង​រំលង ក៏​កុំ​ភ្លេច​ចែករំលែក​បន្ថែម​ឲ្យ​គ្នា​យើង​ផ្សេង​បាន​ដឹង​ផងណា៕

ប្រភព៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT