Arsenal សាកសួរ​ទៅ​ក្លឹប​អាណាព្យាបាល Real Madrid ហើយ រឿង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ

ក្លឹប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ Eden Hazard ចេញ​ពី​ក្លឹប Real Madrid។ ជា​ការ​ពិត​បុរស​វ័យ ៣១ ឆ្នាំ ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ ហើយ​រយៈ​ពេល​ចុង​ក្រោយ​ក៏​កាន់​តែ​ធ្លាក់​ជើង នាំ​ឲ្យ​កើត​មាន​ចចាមអារ៉ាម​គ្រោង​ចាកចេញ ស្ថិត​នៅ​ភាគរយ​ខ្ពស់។

ការ​វិល​ត្រលប់​មក Chelsea វិញ គឺ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច ព្រោះ​អី​ក្លឹប​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ក្រោយ​មាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ម្ចាស់​ក្លឹប​លោក Roman Abramovich។ បើ​តាម​សារព័ត៌មាន Foot Mercato ចុះ​ផ្សាយ​ថា Arsenal បាន​នឹង​កំពុង​ចូល​ចរចា រវាង​ភាគី​ក្លឹប Real Madrid ហើយ ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​នាំ​យក​កីឡាករ​បែលហ្សិក មក​កាន់​ទឹកដី​ទីក្រុង​ឡុង។

សុពលភាព​កុងត្រា​របស់ Hazard សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ​ឯ​ណោះ រី​ឯ​ហាងឆេង​ថ្លៃ​ខ្លួន អាច​ធ្លាក់​ចុះ​ទាប​មក​សល់​ត្រឹម ៣០ ទៅ ៤០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។ ជាមួយ​ការ​បង្ហាញ​ខ្លួន​សរុប ៦៥ ប្រកួត រក​បាន​តែ ៦ គ្រាប់​និង Assist ១០ លើក​គត់​ឲ្យ Madrid។ គេ​មិន​ចាកចេញ ក៏​គេ​នឹង​ក្លាយ​ជា​ស្រមោល​ដែរ ព្រោះ​អី Real ដាក់​គោលដៅ​នឹង​សម្រេច​ការ​នាំ​យក Kylian Mbappe ក៏​ដូច​ជា Erling Haaland រួច​ជា​ស្រេច​ សម្រាប់​ផែនការណ៍​រដូវ​កាល​ថ្មី៕

ប្រភព៖ Foot Mercato

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT