Barcelona សង្ឃឹម​ខ្ពស់ នឹង​សម្រេច​ការ​នាំ​យក​កីឡាករ​ម៉ារ៉ុក​រូប​នេះ

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​នៅ​ពេល​ចុង​ក្រោយ ជុំវិញ​ការ​នាំ​យក​ខ្សែ​ការពារ​ចំណូល​ថ្មី​ចេញ​ពី​ក្លឹប​ហូឡង់ Ajax។ បើ​ទោះ​បី​ជា​ជាប់​ជំពាក់​នូវ​កញ្ចប់​លុយ​ជា​ច្រើន តែ​ក្លឹប​មិន​បោះបង់​នោះ​ទេ លើ​ការ​នាំ​យក​កីឡាករ​ថ្មី ដោយ​រិះរក​តាម​គ្រប់​វិធី ជាក់ស្តែង​ដូច​ករណី​កីឡាករ​ម៉ារ៉ុក​សារ​នេះ គឺ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន។

នោះ​គឺ​យុវជន​វ័យ ២៤ ឆ្នាំ Noussair Mazraoui ដែល​គេ​នឹង​ត្រូវ​ផុត​កុងត្រា នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ។ គេ​លេង​តំណែង​ការពារ​ស្លាប​ក៏​បាន ឬ​បម្រើ​ការពារ​ក៏​បាន ហើយ​បើ​មក Barca នោះ​នឹង​អាច​សហការ​ជាមួយ​មិត្ត​ចាស់ Frenkie de Jong ជា​កីឡាករ​ធ្លាប់​រួម​អាជីព​នឹង​គ្នា ប៉ុន្មាន​ឆ្នាំ​មុន។

បើ​តាម​អ្នក​រាយការណ៍ Fabrizio Romano ចុះ​ផ្សាយ​ថា អ្នក​មាន​បុណ្យ​ហាក់​មាន​សង្ឃឹម​ខ្ពស់​សារ​នេះ ថា​នឹង​ថ្ពក់​យក​បាន​កីឡាករ​ម៉ារ៉ុក​មក​កាន់​ទឹកដី Camp Nou។ ភ្នាក់ងារ​របស់​កីឡាករ លោក Mino Raiola ក៏​កំពុង​សកម្ម​ខ្លាំង ជាមួយ​ភាគី​ក្លឹប Barcelona ជុំវិញ​ការ​ទាមទារ​ថ្លៃ​ពលកម្ម ៥ លាន​អឺរ៉ូ/រដូវ​កាល ក៏​ដូច​ជា​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត។ រដូវ​កាល​នេះ Mazraoui បង្ហាញ​ខ្លួន​ឲ្យ Ajax បាន ២៩ ប្រកួទ រក​បាន ៥ គ្រាប់​និង Assist ដល់​ទៅ ៤ លើក៕

ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT